ត្រីមាសទី១ឆ្នាំនេះ ពលរដ្ឋស្លាប់ក្នុងករណីរន្ទះបាញ់ និងដោយអគ្គិភ័យ ចំនួន២២នាក់
| ព័ត៌មានជាតិ
SHARE


ឯកឧត្តម ញឹម វណ្ណដា ទេសរដ្ឋមន្រីទទួលបន្ទុកអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ ក្នុងសន្និសិទកាសែតនាព្រឹកមិញថា នៅឆ្នាំនេះនឹងមានទឹកជំនន់ ដែលបណ្តាលមកពីទឹកភ្លៀងពីថៃ និងបណ្តាខេត្តតាមដងទន្លេមេគង្គ នៃប្រទេសកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម ញឹម វណ្ណដា បញ្ជាក់ថា នៅឆ្នាំ២០១៨នេះ នឹងពុំមានគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរទេ ប៉ុន្តែអ្វីដែលព្រួយបារម្ភ គឺបញ្ហាមនុស្សស្លាប់ និងរបួសបង្កដោយគ្រោះ ថ្នាក់ចរាចរណ៏នៅតែមាន។

យោងតាមរបាយការណ៏ ស្តីពីការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រីមាសទី១ឆ្នាំ ២០១៨នេះ បង្ហាញថា គ្រោះធម្មជាតិ បណ្តាលមកពីខ្យល់បក់បោកខ្លាំង និងគ្រោះអគ្គិភ័យ បណ្តាលឲ្យពលរដ្ឋស្លាប់២២នាក់។

ចំនួនគ្រោះដោយរន្ទះបាញ់ស្លាប់១១នាក់ ក្នុងនោះស្ត្រី៣នាក់ក្មេងម្នាក់ របួស៤នាក់ និងងាប់សត្វគោ៣ក្បាល។ ចំនែកបញ្ហាអគ្គិភ័យពលរដ្ឋស្លាប់ចំនួន១១នាក់ និងរបួស១៣នាក់។



អត្ថបទ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation