ព្រះមហាក្សត្រកម្ពុជា ប្រទានគ្រឿងឥស្សរិយយស «មហាកណ្ឋាភណ្ឌឯករាជជាតិព្រះរាជាណាចក្រកម្ពុជា» ជូនសពលោកវេជ្ជបណ្ឌិត Beat Richner!
| ព័ត៌មានជាតិ
SHARE

ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​បាទ​ សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហឫទ័យ​ ប្រោស​ព្រះ​រាជ​ទាន​គ្រឿងឥស្សរិយយស «មហាកណ្ឋាភណ្ឌឯករាជជាតិព្រះរាជាណាចក្រកម្ពុជា» ជូនសពលោកបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ជាកិច្ចបច្ឆាមរណៈដើម្បី​ជាកិច្ច​តបគុណដ៏ធំធេងជូនលោក​វេជ្ជបណ្ឌិត​ Beat Richner ដដែលមានមកលើកុមារកម្ពុជា។


សូមបញ្ជាក់​ផងដែរថាគ្រឿង​ឥស្សរិយយស​ មហា​កណ្ឋាភណ្ឌឯករាជជាតិ​ ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ជាគ្រឿង​ឥស្សរិយយស​ថ្នាក់ខ្ពស់បំផុត​សម្រាប់ព្រះមហាក្សត្រ​ទ្រង់គ្រង​ និងព្រះ​រាជទានដល់​​ប្រមុខ​ដឹកនាំរដ្ឋបណ្តាប្រទេសផ្សេងៗ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation