ជីវិតពិតសិស្សជាប់និទ្ទេស A ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ(បាកឌុប)២០១៧ ,២០១៨ក្នុងខេត្តរតនគិរី
| ព័ត៌មានជាតិ
SHARE

លទ្ធផលសម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៧ .២០១៨ បានចេញជាផ្លូវការនៅទូទាំងប្រទេសនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨។

ដោយឡែកក្នុងខេត្តរតនគិរីលទ្ធផលបានបង្ហាញថាបេក្ខជនបានប្រលងជាប់ចំនួន ៧២១ នាក់ក្នុងចំណោមបេក្ខជន ៩០៧ នាក់ដែលបានចូលរួមប្រឡងកាលពីថ្ងៃ ២០ ខែ សីហា ឆ្នាំ ២០១៨ កន្លងមកនេះ។ ក្នុងនោះមាននិទ្ទេស A ចំនួន ១នាក់ និទ្ទេស Bចំនួន ៣នាក់ និទ្ទេស C ចំនួន ៤៩ នាក់និទ្ទេស Dចំនួន១៩៦ នាក់និងនិទ្ទេស E ចំនួន ៤៧២ នាក់។


ចង់ដឹងពីជីវិតពិតរបស់សិស្សដែលជាប់និទ្ទេស Aនោះយ៉ាងណាអ្នកយកព័ត៌មានយើងបានទាក់ទងតាមទូរស័ព្ទរទៅប្អូនប្រុស ឈ្មោះ ម៉ក់ យិត អាយុ ១៩ ឆ្នាំដែលបានប្រលងជាប់និទ្ទេស A បានរៀបរាប់ឲ្យដឹងថាប្អូនមានស្រុកកំណើតនៅភូមិ ស្រម៉ ឃុំ ក្សែត ស្រុក កំពុងរោ ខេត្ត ស្វាយរៀង ដែល មានឪពុក ឈ្មោះ តាន់ មាឃ អាយុ ៤២ ឆ្នាំ ម្ដាយឈ្មោះ កាន យ៉ាន់ អាយុ ៤០ ឆ្នាំ បច្ចុប្បន្ន ឪពុកម្ដាយរបស់ប្អូនប្រុសធ្វើជាកម្មករ នៅប្រទេស ថៃ។ប្អូនប្រុសមានបងប្អូនចំនួន ៤នាក់ស្រី ១ ប្រុស ៣ហើយប្អូនប្រុសជាប្អូនទី ២។ប្អូនប្រុស ម៉ក់ យិត បានរៀបរាប់បន្តថាប្អូនបានមក សិក្សារៀនសូត្រនៅក្នុងខេត្តរតនគិរីម្នាក់ឯង រយៈពេល ៣ឆ្នាំ មក ហើយគឺបានសិក្សានៅវិទ្យាល័យសម្ដេចឪសម្ដេចម៉ែតាំងពីថ្នាក់ទី ១០ មកម្លេះហើយបច្ចុប្បន្នប្អូនបានស្នាក់នៅផ្ទះជួលមួយកន្លែងក្នុងភូមិ អូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ហើយឈ្លាតពេលទំនេពីការសិក្សារៀនសូត្រប្អូន តែងតែ ស៊ីឈ្នួលរៀបចំឥវ៉ាន់លក់ដូរឲ្យគេដើម្បីបានថវិការមកជួលបន្ទប់ស្នាក់នៅនិងឧបត្ថម្ភខ្លួនឯងក្នុងការសិក្សា។យុវជនដែលជាំប់និទ្ទេស Aរូបនេះក៏បានរំលឹកផងដែរអំពីការលំបាកគ្រប់បែបយ៉ាងដែលខ្លួនបានបែកឆ្ងាយពីឪពុកម្ដាយបងប្អូនមករស់នៅម្នាក់ងក្នុងទឹកដីនៃខេត្តរតនគិរីតែកាលំបាកតាំងអស់នោះបានជំរុញឲ្យប្អូនខិតខំប្រឹងប្រែងធ្វើការងាររកប្រាក់និងខិតខំប្រឹងប្រែងរៀនសូត្រដោយសង្ឃឹមថាថ្ងៃណាមួយជីវិតរបស់ខ្លួននិងបានល្អប្រសើពីការខិតខំប្រឹងប្រែងតាំងនេះ។ពេលនេះក្ដីស្រមៃរបស់ប្អូនប្រុសបានក្លាយជាការពិតដោយប្អូនប្រុសបានប្រលងជាប់និទ្ទេសAថ្នាក់វិទ្យាសាស្រ្តដោយទួលបានពិន្ទុ ៩៩.៨៨៥។ដែលលទ្ធផលនេះធ្វើឲ្យប្អូនប្រុសមានការសប្បាយរីករាយយ៉ាខ្លាំងរកអ្វីព្រាបផ្ទឹមពុំបានឡើយ៕
(ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation