ព័ត៌មានជាតិ

ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់បណ្តាលឱ្យផ្ទះជាច្រើនខ្នងដួលរលំនៅខេត្តត្បូងឃ្មុំ

image

(ត្បូងឃ្មុំ) ៖ នៅដើមរដូវវស្សាឆ្នាំ២០១៨នេះ ខេត្តត្បូងឃ្មុំមានភ្លៀងធ្លាក់លាយជាខ្យល់កន្ត្រាក់ជាបន្តបន្ទាប់ ជាក់ស្តែងនៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ក្នុងនោះមានខ្យល់មកជាមួយធ្វើឲ្យផ្ទះប្រជាពល រដ្ឋចំនួន៤ខ្នងនៅភូមិទួលទ្រាជើង (ទួលផ្ចឹក) ឃុំជប់ ស្រុកត្បូងឃ្មុំ បានដួលរលំ និងប៉ើងដំបូល តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

បន្ទាប់ពីមានហេតុការនេះកើតឡើង កម្លាំងនគបាលស្រុកត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះជួយរុះរើ និងរៀបចំទីជម្រកសំរាប់បងប្អូនដែលរងគ្រោះស្នាក់នៅបណ្តោះអាសន្នសិន។
ម្ចាស់ផ្ទះដែលរងគ្រោះ រួមមាន៖
១/ ឈ្មោះ ណាត ជៀន អាយុ៣៣ឆ្នាំ ជាតិខ្មែរ ផ្ទះតៀមសង់ពីកូនឈើប្រក់សង្កសី ដួលរាបដល់ដី។
២/ ឈ្មោះ ឃីម សុខុម ភេទប្រុសអាយុ៣៨ឆ្នាំជាតិខ្មែរ ផ្ទះសង់ផុត ពីដី ឈើប្រក់សង្កសីទំហំ៥គុណ៦ ម៉ែត្រ ធ្លាក់ពីជើងតំកល់។
៣/ ឈ្មោះ ឃុត ឧត្តម ភេទប្រុសអាយុ៣៩ ឆ្នាំជាតិខ្មែរផ្ទះ តៀមសង់ពីឈើប្រក់សង្កសីទំហំ៦គុណ៨ម៉ែត្រ ប៉ើងដំបូល។
៤/ ឈ្មោះ ជុន គ្រី ភេទប្រុសអាយុ៤៧ឆ្នាំជាតិខ្មែរ ផ្ទះតៀម សង់ពីឈើប្រក់សង្កសី៤គុណ៥ម៉ែត្រដួល។


ជុំវិញករណីនេះឯកឧត្តម លី ឡេង អភិបាលនៃគណៈ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានសាខាកាកបាតក្រហមខេត្ត ត្បូងឃ្មុំបានលើកឡើងថា ខាងសាខាកាកបាតក្រហមបានរៀប ជំនួយសម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដួលរលំផ្ទះនេះរួច ហើយដោយរងចាំតែរបាយការណ៍ លំអិតពីអាជ្ញាធរមូលដ្ឋាន ប៉ុណ្ណោះ៕



អត្ថបទ៖ ជិន សេងឡុង