ព័ត៌មានជាតិ

សម្តេចតេជោ បានថ្លែងប្រាប់អ្នកវិនិយោគបរទេសថា រាជរដ្ឋាភិបាលនឹងការពារអ្នកវិនិយោគ មិនអោយអ្នកណាមកបំផ្លាញកម្ពុជា បំផ្លាញរាល់ការវិនិយោគស្របច្បាប់នោះទេ

image

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ កញ្ញានេះ បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមកិច្ចសន្ទនាតុមូលរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងនាយកប្រតិបត្តិក្រុមហ៊ុនចិន ក្រោយមមូលបទ ធ្វើអោយស៊ីជំរៅ នូវកិច្ចសហប្រតិបត្តការណាពិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងប្រទេសចិន ដើម្បីការអភិវឌ្ឍរួមគ្នា ដែលបានធ្វើឡើងនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

នៅក្នុងឪកាសនេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កម្ពុជាប្ច្ចុប្បន្នបានខិតខំប្រឹងប្រែងលើគ្រប់វិស័យ
រាជរដ្ឋាភិបាលថ្មីនីតិកាលទី៦ ដែលដឹកនាំដោយសម្តេចផ្ទាល់ នឹងបន្តជំរុញលើកទឹកចិត្ត និងផ្តល់នូវការគាំពារខ្ពស់ចំពោះអ្នក វិនិយោគទុនបរទេសទាំងអស់ ក្នុងនោះរាប់ទាំងវិនិយោគទុនចិនដែលមានវត្តមាននៅទីនេះ និង ដែលមានគម្រោងទៅបណ្តាក់វិនិយោគក្នុងប្រទេសកម្ពុជា នៅថ្ងៃអនាគតផងដែរ។

ជាមួយនិងការ លើកឡើងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ដល់អ្នកវិនិយោគទុនចិន ពី គម្រោងដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងស្នើដល់រដ្ឋាភិបាលចិន ក្នុងការផ្តល់កម្ចីសម្បទានដល់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានការតភ្ជាប់ផ្ទៃក្នុងប្រ ទេស និងការតភ្ជាប់ជាមួយនិងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាការតភ្ជាប់ទៅកាន់ប្រទេស ចិន តាមរយះផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។

ជាមួយនិងការថ្លែងនោះដែរ សម្តេចតេជោនាយក រដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ទៅកាន់បណ្តាក្រុមហ៊ុនចិន ពីការកុំមានការភ័យខ្លាចទៅលើការលុបកុងត្រា ចាស់ណាមួយ ពីសំណាក់ក្រុមហ៊ុនវិនិយោគទុន តែផ្ទុយទៅវិញរាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេច សម្តេចនឹងបន្តការពារនូវរាល់ផលប្រយោជន៍របស់ក្រុម ហ៊ុនទាំងអស់ ក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សម្តេចបានដឹកនាំប្រទេសធ្វើជានាយករដ្ឋមន្រ្តីបានជាង៣០ឆ្នាំ ហើយនឹងបន្តដឹកនាំទៀត ព្រោះដើម្បីធ្វើអោយកម្ពុជារីកចំរើន ប្រកបដោយសន្តិភាព ។

សម្តេចបានមានប្រសាសន៍ទៀតថា ដោយសារមានបក្សប្រឆាំងគេបានលើកឡើងថា បើគេជាប់ឆ្នោតគេនឹងលុបចោលការវិនិយោគ សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រាប់អ្នកវិនិយោគបរទេសថា រដ្ឋាភិបាលចាស់នឹងធ្វើអោយមានប្រសិទ្ធភាព ការពារអ្នកវិនិយោគ មិនអោយអ្នកណាមកបំផ្លាញកម្ពុជា បំផ្លាញរាល់ការវិនិយោគស្របច្បាប់នោះទេ។

សម្តេចតេជោនាយករដ្ឋ មន្រ្តីបានបន្តធ្វើការអំពាវនាវដល់បណ្តាក្រុមហ៊ុនវិនិយោគចិនទាំងអស់ ត្រូវបន្តមកបណ្តាក់ទុន ក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនឡើង ព្រោះកម្ពុជានៅមានសក្តានុពលជាច្រើន ក្នុងការវិនិ យោគ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើន ថែមទៀត។

សូមជំរាបថា ពិធីដ៏មានអត្ថន័យនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈិន ចូវ អនុប្រធាន នៃក្រុមប្រឹក្សាជម្រុញពាណិជ្ជកម្ម អន្តរជាតិ ចិន ឯកឧត្តម ឈិន វូ អភិបាលតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី រួមទាំងតំណាងក្រុម ហ៊ុនវិនិយោគទុនធំៗ ចំនួន៦របស់ប្រទេសចិន ដែលកំពុងវិនិយោគក្នុងប្រទេសកម្ពុជា និងអ្នក សារព័ត៌មានជាតិ អន្តរជាតិ ជាច្រើនរូប។

នៅក្នុងពិធីនោះដែរ តំណាងក្រុមហ៊ុនវិនិយោគចិន បាន ធ្វើបទបង្ហាញពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិននិមួយ ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ រួម ការវិនិយោគសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ វិនិយោគថាមពលវារីអគ្គិសនី ការកសាងស្ពាន ថ្នល់ ធនាគារ អចលនទ្រព្យ និងការវិនិយោគលើវិស័យសំខាន់ជាច្រើនទៀត ក្នុង ប្រទេសកម្ពុជា។

ថ្លែងនៅក្នុងវេទិកាតុមូល នៃកិច្ចសន្ទនាជាមួយនិងនាយកប្រតិបត្តិក្រុមហ៊ុនចិន ឯកឧត្តម ឈិន ចូវ អនុប្រធាននៃក្រុមប្រឹក្សាជម្រុញពាណិជ្ជកម្មអន្តរជាតិ ចិន មានប្រសាសន៍ថា ក្រោយ មានកិច្ចសន្ទនាប្រកបដោយភាពកក់ក្តៅជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី សហគ្រាសចិនបាន ទទួលនូវព័ត៌មានថ្មីៗ ដែលនឹងនាំមកនូវការបង្កើនជំនឿទុកចិត្តពីសំណាក់វិនិយោគទុនចិន ក្នុង ការបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។

ដោយឡែកនៅក្នុងសុន្ទរកថារបស់ ឯកឧត្តម ឈិន វូ អភិបាលតំបន់ស្វយ័តជនជាតិជ័ង ក្វាង ស៊ី មានប្រសាសន៍ថា ប្រជាជនជ័ងក្វាងស៊ី ក៏ដូចជាប្រជាជនចិន បានចាត់ទុកសម្តេចតេជោ គឺ ជាមិត្តចាស់និងជាមិត្តដ៏ល្អទុកចិត្តបានរបស់ប្រទេស និងប្រជាជនចិន និងបានចាត់ទុកជាថ្នាក់ដឹកនាំ មួយរូប ដែលទទួលស្គាល់គ្រួសារទាំងអស់ ក្នុងប្រទេសចិន។

ឯកឧត្តមក៏បានចាត់ទុកសម្តេចតេ ជោ គឺជាមេដឹកនាំអាស៊ានមួយរូប ដែលមានវត្តមានអញ្ជើញមកចូលរួមពិព័រណ៌ចិន អាស៊ាន និង វេទិកាធុរកិច្ចចិន អាស៊ាន ច្រើនជាងគេនៅទីក្រុងណាននីង ពិសេសទៅទៀតនោះ សម្តេច មានលក្ខណះពិសេសសម្រាប់តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី។ ឯកឧត្តមអភិបាលមានប្រសា សន៍បន្តថា កិច្ចសន្ទនាតុមូ
លនៅពេលនេះ នឹងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម ចិន កម្ពុជា សម្រាប់កិច្ចសន្ទនាដើម្បីអភិវឌ្ឍរួមគ្នា ហើយតាមរយះការរៀប ចំកិច្ចសន្ទនាតុមូលនេះ និងជំរុញទំហំនៃកិច្ចសហប្រតិបត្តិការថ្មីមួយទៀត។

ប្រទេសចិននិងប្រ ទេសកម្ពុជា គឺជាអ្នកជិតខាងល្អ ដែលមានមិត្តភាពប្រពៃណីជាយូរលង់ណាស់មកហើយ ក្នុងនោះ ក្វាងស៊ីចាត់ទុកជាច្រកមួយ សម្រាប់កិច្ចសហប្រតិបត្តិការនិងបើកចំហរចំពោះអាស៊ាន ពិសេស មានកិច្ចសហប្រតិបត្តិការល្អជាមួយនិងប្រទេសកម្ពុជា ពោលគឺមានគុណសម្បត្តិពិសេសលើកិច្ច សហប្រតិបត្តិការមិត្តភាពចិន កម្ពុជា លើការជម្រុញនិងការសាងសង់ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ និងការអភិវឌ្ឍពាណិជ្ជកម្មតំបន់សេរីចិន កម្ពុជា។ អត្ថបទ និងរូបភាព ៖ ហ៊ន សុភ័ក្រ