ក្វាងស៊ី៖ នៅរសៀលថ្ងៃទី ១១ ខែកញ្ញានេះ កំលុងពេលដឹកនាំគណប្រតិភូជាន់ខ្ពស់នៃរាជរាជរដ្ឋាភិបាលកម្ពុជា អញ្ញើញចូលរួមពិព័រចិនអាស៊ាន ក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន សម្តេចបានជួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្រ្តីចិនឯកឧត្តម Han Zheng ហើយបន្ទាប់ពីបញ្ចប់ជំនួបនោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានបន្តជួបជាមួយតំណាងក្រុមហ៊ុនធំៗក្នុងប្រទេសចិនចំនួន៨ ដូចជា៖
1)Xiaomi Corporation,
2)Zhejiang Geely Holding Grou,
3)CHINT Group Co., Ltd,
4)Dongming Petrochemical Group,
5)Futong Group Co., Ltd,
6)Hollry Group,
7)ENN Group Holding Limited,
នឹង 8)China Minseng Investment group។
តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់សម្តេចបញ្ជាក់ថា ក្រុមហ៊ុនទាំងនេះស្ថិតក្នុងសហព័ន្ធសភាពាណិជ្ជកម្មចិន ដែលក្នុងនោះ គឺមានក្រុមហ៊ុនភាគច្រើនបាននឹងកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាបានជាង១០ឆ្នាំមកហើយ លើវិស័យជាច្រើនដូចជា កសិកម្ម, កំពង់ផែ ថាមពល, វារីអគ្គីសនី។
ក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី តំណាងក្រុមហ៊ុនទាំងអស់ សុទ្ធតែបានសម្តែងនូវភាពរីករាយនិង មានការកក់ក្តៅ ចំពោះវត្តមានរបស់សម្តេចតេជោ ដែលនឹងអញ្ជើញទៅចូលរួមក្នុងពិធីសម្ពោធពិព័រអាស៊ានចិន និងបន្តការគាំទ្រលើកទឹកចិត្ត ដល់ពួកគេក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីការគាំទ្រចំពោះ ក្រុមហ៊ុនទាំងចាស់ទាំងថ្មីដែលមានបំណងវិនិយោ គនៅកម្ពុជា។ ទន្ទឹមនឹងនោះដែរ គឺរាជរដ្ឋាភិបាលកម្ពុជានឹងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងអស់ ក្នុងការវិនិយោគនៅកម្ពុជា ដោយគ្មានការរើសអើងឡើយ៕