ប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ឆាកម្ពុជាអញ្ញើញគោរពវិញ្ញាក្ខន្ធលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្នុងឱកាសអញ្ញើញទៅគោរពវិញ្ញាក្ខន្ធលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ នៅមជ្ឈមណ្ឌលព័ត៌មានមន្ទីរពេទ្យគន្ធបុប្ផា(វត្តភ្នំ) នារសៀលថ្ងៃទី ១១ ខែកញ្ញានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ឆាកម្ពុជា បានសម្តែងនូវមរណទុក្ខនិងភាពសោកស្តាយជាពន់ពេកចំពោះ ការបាត់បង់លោកវេជ្ជបណ្ឌិត។


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន បានមានប្រសាសន៍យ៉ាងដូច្នេះថា « ក្នុងគ្រាដ៏សោកសៅនេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា ខ្ញុំ សូមចូលរួមនូវមរណៈ-ទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់ដោយក្តីអាឡោះអាល័យបំផុតនូវសមាជិកគ្រួសារ ជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្ត សណ្តោសប្រណីដ៏ថ្លៃថ្លា ព្រមទាំងជាធនធានដ៏ល្អ បវររបស់មនុស្សជាតិ។ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ ឯកឧត្តម សាស្ត្រាចារ្យវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Dr. Med. Beat Richner) ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។»


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation