ពលរដ្ឋក្នុងខេត្តចំនួន ៧ បានប្រើប្រាស់ទឹកអណ្តូងមានសារធាតុពុលអាសេនិចលើសកម្រិត ដែលប៉ះពាល់សុខភាព ដោយមិនដឹងខ្លួន
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ យោងតាមការចេញផ្សាយរបស់ក្រួសួងអភិវឌ្ឍន៍ជនបទ លើផ្នែកជំនាញទឹកស្អាតបានឲ្យដឹងថា កាប្រើប្រាស់ទឹក អណ្តូងមួយចំនួនត្រូវបានរកឃើញថា មានសារធាតុពុលអាសេនិចលើសកម្រិតស្ថិតនៅក្នុងខេត្តចំនួន៧ រួមមាន ខេត្តកណ្តាល កំពង់ចាម ក្រចេះ កំពង់ឆ្នាំង កំពង់ធំ ព្រៃវែង និងខេត្តប៉ៃលិន។ ហើយចំពោះការប្រើប្រាស់ទឹកអណ្តូងដែលមានសារធាតុ ពុលអាសេនិច យូរទៅ គឺធ្វើឲ្យស្បែកប្រែពណ៌ ស លាយខ្មៅ អុចៗ កន្ទួល ក្រិនគ្រើមនៅលើបាតដៃ និងបាតជើង និង្លខ្លះទៀត បង្ករជាដំបៅដែលមិនងាយអាចព្យាបាលបាន។


ដោយផ្នែកលើការរកឃើញនេះ ដើម្បីចូលរួមលើកកំពស់សុខភាព របស់បងប្អូនប្រជាពលរដ្ឋទូទៅតាមរយះនៃការទទួល បានការប្រើប្រាស់បណ្តាញទឹកស្អាត ទាំងនៅទីក្រុង និងជនបទ បណ្តាញទឹកស្អាតប្រវែង៧៧២០ម៉ែត្របន្ថែម ស្ថិតនៅក្នុង ភូមិចំនួន ៧ ក្នុងក្រុងកំពង់ចាម និងភូមិចំនួន២ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចាប់ផ្តើមដំណើរការតបណ្តាញ ទឹកស្អាតហើយ។

បើយោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបញ្ជាក់ថាគម្រោងបណ្តាញទឹកស្អាតខាងលើ គឺទទួលបាន ពីហិរញ្ញប្បទានឥនទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)នាពេលកន្លងទៅ ដោយបច្ចប្បន្ននេះក្រសួងបានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុន KIM MEX Construction & Investment CO.Ltd ដើម្បីធ្វើការផ្តគ់ផ្គង់ និងដាក់បំពង់ទឹកស្អាតស្ថិតនៅភូមិគោលដៅ ក្នុងខេត្តកំពង់ចាម រួមទាំងភូមិគោលដៅក្នុងខេត្តចំនួន៤ទៀតរួមមាន ព្រះសីហនុ ស្វាយរៀង ពោធិ៍សាត់ និងខេត្តកំពង់ធំផងដែរ។


ដោយឡែកលោក ព្រាប សូម៉ាឡា ប្រធានអង្គភាពរដ្ឋករទឹកខេត្តកំពង់ចាមបានឲ្យដឹងថា បណ្តាញទឹកស្អាតសម្រាប់ក្រុងកំពង់ចាម គឺបានតបណ្តាញប្រើប្រាស់បាន៩០%ហើយ និងនៅសល់ប្រមាណ១០% នៅក្នុងរយះពេល១ឆ្នាំឫ២ឆ្នាំទៀត គឺបណ្តាញទឹកស្អាតគឺ នឹងគ្រប់១០០%៕អត្ថបទ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation