សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូពិព័រណ៍ពាណិជ្ជកម្ម ចិន-អាស៊ាន អញ្ជើញដាំដើមឈើលក្ខណៈមិត្តភាពនិងទស្សនា ពិព័រណ៍វប្បធម៌ចិន អាស៊ាន
| ព័ត៌មានជាតិ
SHARE

(ក្វាងស៊ី)៖ កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា ឯកឧត្តម ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន ឯកឧត្តមអនុប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា និងគណៈប្រតិភូនៃប្រទេសពិព័រណ៍ ចិន-អាស៊ាន បានអញ្ជើញក្នុងពិធីដាំដើមឈើ ជាមិត្តភាព នៅក្នុងរមណីយដ្ឋានលីយ័ន ក្រុងណាននីង តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ដែលជាផ្ទះសំណាក់រដ្ឋរបស់តំបន់ស្វយ័យជនជាតិជ័ងក្វាងស៊ី។

មេដឹកនាំនៃប្រទេសអាស៊ាន ចិន បានចាត់ ទុកការដាំដើមឈើនេះគឺជានិម្មិតរូប នៃការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ រវាងអាស៊ាន ចិន ក៏ដូចជាការជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន និងតំបន់ស្វយ័ត ជនជាតិជ័ងក្វាងស៊ីទាំងមូលផងដែរ។
បន្ទាប់មកនៅក្នុងរាត្រីកោលនោះដែរ សម្តេចតេជោ នាយ្រដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញ ទស្សនាពិព័រណ៌វប្បធម៌ចិន អាស៊ាន ដែលស្ថិតក្នុងសួនកម្សាន្ត Fanta Wild Asian Legend ក្នុងទីក្រុង ណាននីង នៃតំបន់ស្វយ័ត ជនជាតិជ័ងក្វាងស៊ី។

សម្តេចតេជោនាយករដ្ឋមន្រ្តីនិងគណៈប្រតិភូទាំងអស់ បានទស្សនាយ៉ាងយកចិត្តទុកដាក់ នូវរចនាបថ នៃសួនកំសាន្ត Fanta Wild Asian Legend ក្នុងនោះអ្វីដែលជាការចាប់អារម្មណ៍ និងទាក់ទាញបំផុតនោះ គឺការរៀបចំតុបតែងនូវ ក្បូរក្បាច់រចនានូវមហាប្រាសាទអង្គវត្ត របស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺគោលបំណងនៃការការបង្កើតសួនកំសាន្តនេះ គឺដើម្បីបង្ហាញពីអរិយធម៌ និងទំនៀបទំលាប់ប្រពៃណីសាសនា របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសចិន។

នៅក្នុងពិធីនោះដែរ សម្តេចតេជោ និង គណៈប្រតិភូបានអញ្ជើញទស្សនានូវផ្ទាំងឯកសារគំនូចីវចល 3D មានរយះពេល១៣នាទី ស្តីពី សកម្មភាពនៃការកសាងអាណាចក្រអង្គរ របស់ព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំសំរិទ្ធសំរាំង យ៉ាងល្អឥតខ្ចោះពីអ្នក ដឹកនាំរឿង របស់ប្រទេសចិន។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ទុក នោះគឺជាស្នាដៃសិល្បៈថ្មីមួយទៀត ដែលបង្ហាញឲ្យ ឃើញពីការចាប់អារម្មណ៍ពីសំណាក់មនុស្ស ជំនាន់ក្រោយ ពិសេសការសិក្សាស្រាវជ្រាវទៅនឹងប្រវត្តិនៃការកសាងអាណាចក្រ អង្គរដ៏ល្បីល្បាញ របស់ព្រះរាជាណាចក្រកម្ពុជា។

សូមជំរាបថា សួននេះទើបនឹងកសាងថ្មី បន្ទាប់ពីបញ្ចប់ពិធីសម្ពោធពិព័រណ៌ចិន-អាស៊ាន សួននេះនឹងបើកឲ្យប្រជាជនចិន ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលទស្សនាកំសាន្ត ព្រោះថាទីនេះមានភាពទាក់ទាញ់ខ្លាំងណាស់សម្រាប់ប្រជាជនចិន និងភ្ញៀវទេសចរណ៍អន្តរជាតិ នានា ដែលទៅកំសាន្តប្រទេសចិន ពិសេសតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation