នាព្រឹកនេះ សម្តេចតេជោនិងគណប្រតិភូបានអញ្ញើញទៅដល់ទីក្រុងហាណូយ និងកំពុងចូលរួមវេទិកាសេដ្ឋកិច្ច ពិភពលោកលើក ទី២៧ ស្តីពីអាស៊ាន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាវេលាម៉ោង ១០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណប្រតិភូ ជាន់ខ្ពស់បានអញ្ញើញទៅទីក្រុងហាណូយ ប្រទេសវៀតណាមដោយសុវត្ថិភាព ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៧ ស្តីពីអាស៊ាន។

វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៧ ស្តីពីអាស៊ានដែលវៀតណាមជាម្ចាស់ផ្ទះ កំពុងប្រព្រឹត្តទៅក្រោមប្រធានបទ« ៤ ចុច ០ សហគ្រិនភាពនិងបដិវត្តឧស្សហកម្មលើកទី៤ រយៈពេល២ថ្ងៃ គឺថ្ងៃទី ១២និង១៣ កញ្ញា ។ដែលវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំនេះ ជាឱកាសដ៏ល្អ សម្រាប់មេដឹកនាំ រដ្ឋាភិបាល អង្គការអន្តរជាតិ និងសាជីវកម្មធំៗ ដើម្បីពិភាក្សា អំពីកាលានុវត្តភាព និងបញ្ហា ប្រឈម ដែលបណ្តាលមកពីបដិវត្ត ឧស្សាហកម្មជំនាន់ទីបួន ដល់រដ្ឋាភិបាលអាស៊ាន និងអង្គភាពពាណិជ្ជកម្មនានា ព្រមទាំងរិះរក មធ្យោបាយ ដើម្បីប្រើប្រាស់ នវានុវត្តន៍ និងការសហការរវាង រដ្ឋនិងឯកជន ដើម្បីទប់ទល់នឹងបញ្ហា ប្រឈមទាំងនោះ។

ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៧ ស្តីពីអាស៊ាននេះ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នឹងឡើងថ្លែងសុន្ទរកថាដ៍ពិសេសមួយក្នុងវេទិការនេះ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំ វេទិកានេះ កាលពីឆ្នាំមុន និងក្នុងនាមជាប្រទេសមួយមានសេដ្ឋកិច្ចលូតលាស់ជាងគេ ក្នុងចំណោមបណ្តារប្រទេសទំាង១០នៅអាស៊ាន។

សូមបញ្ជាក់ថា ក្រៅចូលរួមកិច្ចប្រជុំនានាក្នុងវេទិកា WEF ASEAN នេះ សម្តេចតេជោ នឹងជួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយលោក រ៉ានីល វីកក្រេមមេស៊ីង្ហ នាយករដ្ឋមន្ត្រីស្រីលង្កា លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម លោក ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ លោក តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន និងទទួលការចូលជួបសម្តែងការគួរសមពីសាស្ត្រាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជានាយកប្រតិបត្តិនៃ វេទិកាសេដ្ឋកិច្ចពិភពលោក ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation