ប្រទេសរុស្ស៊ីធ្វើសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់
| ព័ត៌មានអន្តរជាតិ
SHARE

រុស្ស៊ី ៖ ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា សមយុទ្ធយោធាធំបំផុតជាប្រវត្តិសាស្រ្ត ដែលមានការចូលរួមជាមួយប្រទេសចិននោះ នឹងមានរថក្រោះប្រហែល ៣ម៉ឺន ៦ពាន់គ្រឿងនិងកងទ័ព ៣សែននាក់ ដែលធ្វើឡើងទាំងនៅលើលំហរសមុទ្រ និងនៅលើផ្ទៃដី។

តាមសេចក្តីរាយការណ៏ឱ្យដឹងថា ប្រទេសចិនក៏កំពុងបញ្ជូនកងទ័ពចំនួន ៣២០០នាក់ទៅចូលរួមក្នុងសមយុទ្ធ Vostok 2018 ក្នុងប្រទេសរុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ។

ការបង្ហាញឥទ្ធិពលយោធារវាងរុស្ស៊ីនិងចិននេះត្រូវបានប្រារព្ធឡើងមួយឆ្នាំបន្ទាប់ ពីប្រទេសរុស្ស៊ីបានធ្វើសមយុទ្ធដ៏ធំមួយ នៅភាគខាងលិចនៃប្រទេសនេះកាលពីខែកញ្ញាឆ្នាំមុន ដោយបង្ករឱ្យមានការមិនសប្បាយចិត្តពីប្រទេសជិតខាងដែលត្រូវ បានបំបែកចេញពីសភាពសូវៀតនោះ។

ប្រទេសសមាជិកអង្គការ ណាតូនិងបណ្តាថ្នាក់ដឹកនាំក្នុងសហគមអឺរ៉ុប កំពុងសម្លឹងមើលការធ្វើសមយុទ្ធនេះយ៉ាងយកចិត្តទុកដាក់ ដោយសង្កេតនូវនូវអ្វីដែលជាកិច្ចសហប្រតិបត្តិការយោធាររវាងរុស្ស៊ីនិងចិន ខណៈដែល កម្លាំងយោធារបស់ប្រទេសទាំងពីរនេះកំពុងកើនឡើងនោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation