ប្រជាជាតិកម្ពុជានៅតែបន្តសម្តែងមរណទុក្ខចំពោះការបាត់បង់លោកវេជ្ជបណ្ឌិតបេអាត រិចណ្នឺរ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ,សៀមរាប ៖ គិតចាប់តាំងពីថ្ងៃ ០៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលមន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសពីដំណឹងមរណភាពរបស់ លោកវេជ្ជបណ្ឌិតបេអាត រិចណ្នឺរ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា រហូតមកដល់ពេលនេះ ទាំងអង្គព្រះមហាក្សត្រ ,សម្តេចម៉ែ ,សម្តេចតេជោហ៊ុននាយករដ្ឋមន្ត្រី ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា , ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ឆាកម្ពុជា,ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី, ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល,លោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈឯកឧត្តមហ៊ុន មានី ប្រធានសភាពសហពន្ធ័យុវជនកម្ពុជា,ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ,ឧកញ៉ា លីហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្នានកម្ពុជា រួមនឹងឥស្សរៈជនជាន់ខ្ពស់កម្ពុជា ក៏ដូចជាមហាគ្រួសារខ្មែរ បានសម្តែងនូវការចូលរួមមរណទុក្ខទៅដល់មរណភាពដ៏គួរអោយសោកស្តាយជាពន់ពេកនៃ លោកវេជ្ជបណ្ឌិតបេអាត រិចណ្នឺរ។

ក្នុងរយៈពេល៣ថ្ងៃនៃពិធីគោរពវិញ្ញាណក្ខន្ធនិងពិធីបុណ្យសពលោកវេជ្ជបណ្ឌិត Beat Richner ដែលធ្វើឡើងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ទៅតាមប្រពៃណីព្រះពុទ្ធសាសនានោះ គេឃើញមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ,ឥស្សរជនជាន់ខ្ពស់ ,ក្រសួងស្ថាប័ននានា ជាពិសេសប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ បានបន្តអញ្ជើញអុជធូបដើម្បីសម្តែងនូវគោរពទៅដល់ វិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Beat Richner ប្រកបដោយភាពក្តុកក្តួលអាឡោះអាល័យក្នុងគ្រាចុងក្រោយ ដែលក្នុងនោះ មហាជននៅតែអាចបន្តចូលរួមរហូតដល់ថ្ងៃទី១៥ ខែកញ្ញាខាងមុខ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation