នៅក្នុជំនូបជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីនៅទីក្រុងណាណូយឯកឧត្តមរដ្ឋមន្រ្តីការបរទេសជប៉ុន មានប្រសាសន៍នូវការអបអរសាទរចំពោះលទ្ធផលនៃការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះបានប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវយុត្តិធម៌
| ព័ត៌មានជាតិ
SHARE


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី១២ កញ្ញានេះបាន អនុញ្ញាតឲ្យ ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបសំដែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ជាទីដែល ឯកឧត្តមរដ្ឋមន្រ្តី និងសម្តេចតេជោ អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន លើកទី២៧ ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន មានប្រសាសន៍ថ្លែងនូវការអបអរ សា ទរ ចំពោះលទ្ធផលនៃការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ បានប្រព្រឹត្តទៅ ដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន ដែលកម្ពុជាបានរៀបចំការបោះ ឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលភ្លូកទឹកភ្លូកដី ហើយដែលសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានជ្រើសតាំង ជា នាយករដ្ឋមន្រ្តី នីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៦កញ្ញាកន្លងទៅថ្មីៗនេះ។ នៅចំពោះមុខ សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម រដ្ឋមន្រ្តីមានប្រសាសន៍ថា ឯកឧត្តមបានធ្វើការចាប់ អារម្មណ៍ យ៉ាងខ្លាំងពីសភាពការណ៍ក្នុងប្រទេសកម្ពុជា ក្រោយពីដំណើការបោះឆ្នោត និងការរៀបចំ ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា រាជរដ្ឋាភិបាលថ្មី របស់ប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍រៀបរាប់ពីការរៀបចំក្បាល ម៉ាស៊ីនដឹកនាំរដ្ឋសភា រាជរដ្ឋាភិបាលថ្មី។ សម្តេចតេជោបន្តថា មកដល់ពេលនេះស្ថានភាពក្នុងប្រ ទេសកម្ពុជាមានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ពោលគឺស្ថេរភាពនយោបាយ ស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច មិនតែប៉ុណ្ណោះក្រោមគំនិតផ្តួចផ្តើមដោយផ្ទាល់ពីសម្តេច កម្ពុជាបានបង្កើតឡើងនូវ វេទិកាពិភាក្សា ដែលមានការចូលរួមពីគណបក្សនយោបាយ ក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ដើម្បីឈានទៅបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីលើកបញ្ហាមួយចំនួន ដែលទាក់ទិនទៅនឹងដំណើរការរបស់រាជរដ្ឋាភិបាល។ ក្នុងជំនួបពិភាក្សាការងារនោះដែរ សម្តេច តេជោ និងឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅនិងរបៀបវារះនៃកិច្ច ប្រជុំកំពូលមេគង្គ ជប៉ុន ដែលគ្រោងធ្វើឡើងនៅខែតុលា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងនូវអំណរគុណជូនចំពោះ ឯកឧត្តម ស៊ិនហ្សូ អាបេ ដែលបានគោរពអញ្ជើញសម្តេចបំពេញទស្សនកិច្ច និងអញ្ជើញចូល រួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន នៅពេលខាងមុខ ពិសេសអញ្ជើញទៅចូលរួមទស្សនកិច្ចនៅ ទីក្រុងយូកូហាម៉ា ដែលជាមូលដ្ឋាននៃការបោះឆ្នោតរបស់ឯកឧត្តមរដ្ឋមន្រ្តីការបរទេសជប៉ុន៕ ( អត្ថបទ និងរូបភាព ហ៊ន សុភ័ក្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation