នាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក សង្ឃឹមថា សម្តេចតេជោ នឹងអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភព លោក នៅទីក្រុងដាវ៉ូស នាពេលខាងមុខ
| ព័ត៌មានជាតិ
SHARE

បន្ទាប់ពីជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីវៀតណាមហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី១៣កញ្ញានេះបានអញ្ជើញជួបពិភាក្សាជាមួយឯកឧត្តមសាស្រ្តាចារ្យ ក្លោស៍ ស្វាប់ ស្ថាបនិក និងជានាយកប្រតិ បត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។

ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យ មានប្រសា សន៍ ស្វាគមន៍ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភព លោក នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ សំ ដែងនូវការរីករាយដែលបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចជាថ្មីនៅប្រទេសវៀតណាម ដែលបានធ្វើការផ្លាស់ប្តូរទស្សនះប្រកបដោយផ្លែផ្កា។

ជាមួយគ្នានេះសម្តេចស្នើសុំឲ្យឯកឧត្តម នាយកធ្វើការចែកចាយនូវឯកសារ ដ៏មានសារសំខាន់នេះលើប្រធានបទសម្រាប់ពិភពលោកទាំង មូល។ ឯកឧត្តមសាស្រ្តាចារ្យសង្ឃឹមថា និងអញ្ជើញសម្តេចចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភព លោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដែលទាក់ទិនទៅនិងវិស័យកសិកម្ម ដែលកម្ពុជាកំពុងមាន សក្តានុពល ក្នុងកិច្ចពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានលើកឡើងពី បរិបទ នៃ បដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាក៏ដូចជាប្រទេសនានា ក្នុងតំបន់កំពុងមានការចាប់ អារម្មណ៍ និងមានការយកចិត្តទុកដាក់ដូចគ្នា។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation