ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន៥០គ្រួសារថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ ពលរដ្ឋរងគ្រោះដោយសាទឹកជំនន់ ចំនួន៥០គ្រួសារ បានថ្លែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណដល់ កាកបាទ ក្រហមកម្ពុជាខេត្តក្រចេះ ដែលបាននាំយកអំណោយមកចែកជូនដល់ពួកគាត់ កំពុងតែខ្វះខាត ប្រឈមនិងជីវភាព នារដូវវស្សានិងរងគ្រោះទឹកជំនន់ស្ថិតក្នុងឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង នៅរសៀលថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨នេះ។

ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានមានប្រសាន៍ទៅកានប្រជាពលរដ្ឋ និង សមាជិក សមាជិកា ក្រុមប្រតិបត្តិសាខា រួមនឹងមន្រ្តីអនុសាខាស្រុកឆ្លូង ថាអំណោយនេះគឺជាអំណោយមនុស្សធម៌ របស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ យកមកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ៥០ គ្រួសារ នៅឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះយើងនេះ។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ ឯកឧត្តម ធុន គ្រី ក៏បាននាំផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ពិសេសសូមជួយមើលថែទាំក្មេងៗនិងចាស់ជរាឱ្យបានល្អ ហើយឯកឧត្តមបញ្ជាក់ថា អំណោយដែលចែក ជូនប្រជាពលរដ្ឋនាពេលនោះ ក្នុង១គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ, មី ១ កេះ, ត្រីខ ១០ កំប៉ុង, ខោអាវមួយចំនួន និង មុងសុវត្ថិភាពចំនួន ១ ៕(អត្ថបទ៖ នាង ចាន់ថា )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation