ខ្យល់ព្យុះត្រូពិកអូលីវីយ៉ាបង្កើតឲ្យមានទឹកជំនន់នៅក្នុងរដ្ឋហាវ៉ៃ រួមនឹងផលប៉ះពាល់មួយចំនួនធំ
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ភ្លៀងធ្លាក់យ៉ាងគំហុក រួមនឹងខ្យល់បោកបក់ខ្លាំង ដែលបណ្តាលមកពីព្យុះត្រូពិច បានធ្វើឱ្យរលំដើមឈើជាច្រើនដើម, ការកាត់ផ្តាច់ចរន្តអគ្គិសនី,បង្ករឱ្យមានទឹកជំនន់ និងធ្វើឱ្យមានការជម្លៀសប្រជាពលរដ្ឋជាច្រើននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ នៅលើកោះMaui ក្នុងរដ្ឋហាវ៉ៃ ខណៈដែលការបំផ្លិចបំផ្លាញនិងផលប៉ះពាល់នៃព្យុះត្រូវបានគេព្យាករណ៏ថា នឹងរីករាលដាលពេញ ក្នុងរដ្ឋេនះ មុននឹងធ្វើដំណើរទៅដល់សមុទ្រ។

ព្យុះត្រូពិចនេះ មានឈ្មោះថា អូលីវីយ៉ា បានឆ្លងកាត់រដ្ឋហាវៃ កាលពីថ្ងៃពុធ ហើយបានធ្វើឱ្យមានការបាក់ដីនៅតាមផ្លូវជាច្រើន ក្នុង លើកោះMauI និងកោះ Lanai។


អ្នកព្យាករណ៍អាកាសធាតុបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ ក៏ប៉ុន្តែលោកអភិបាលកោះMauI បាននិយាយថា ផលប៉ះពាល់នៃព្យុះនៅមានកម្រិតដែលអាចគ្រប់គ្រងបាន។


មជ្ឈមណ្ឌលគ្រប់គ្រងខ្យល់ព្យុះសង្ឃរាលើសមុទ្រប៉ាស៊ីហ្វិកបាននិយាយថា ព្យុះត្រូពិច អូលីវីយ៉ា បានបោកបក់ក្នុងចម្ងាយជាង ១៦០ គីឡូម៉ែត្រ នាភាគនិរតីនៃកោះ Honolulu កាលពីថ្ងៃពុធ។ ហើយព្យុះនេះបានផ្លាស់ទីទៅភាគខាងលិចជាមួយនឹង ខ្យល់បក់ជាអតិបរមា ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលមជ្ឈមណ្ឌលព្យុះនេះបានព្យាករណ៏ថា ព្យុះត្រូពិច អូលីវីយ៉ា ទំនងជានឹងចុះខ្សោយឥទ្ធិពលបន្ថែមទៀត ហើយក្លាយជាសម្ពាធទាបមួយនៅថ្ងៃស្អែក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation