សិស្សានុសិស្សដែលជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A B Cក្នុងខេត្តរតនគិរី បានទទួលអនុសាសន៍ល្អៗពីឯកឧត្តមអភិបាលខេត្ត
| ព័ត៌មានជាតិ
SHARE

សិស្សានុសិស្សដែលជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A.B.C សរុបចំនួន ៥៣ នាក់ នៅព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨ ត្រូវបានឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អញ្ជើញចូលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ល្អៗដល់ក្មួយៗ គណៈដែលក្មួយៗបានប្រលងជាប់និទ្ទេសល្អក្នុងសម័យប្រលង ២០ សីហា ឆ្នាំ ២០១៨ កន្លងមកនេះ ។


ឯកឧត្តម ថង សាវុន បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំ ប្រឹងប្រែងរៀនសូត្ររហូតធ្វើអោយលទ្ធផលប្រលងរបស់ក្មួយទទួលបានគួរជាទីមោទនៈ ។

ជាមួយគ្នានេះឯកឧត្តមក៏បានសម្តែងចូលរួមអបអរសាទរជាមួយ មាតាបិតា អាណា ព្យាបាល របស់សិស្សានុសិស្សដែលបានប្រលងជាប់ទាំងអស់ និយាយរួមនឹងនិយាយ ដោយឡែកចំពោះក្មួយៗដែលជាប់និទ្ទេស A.B.C ដែលលទ្ធផលនេះធ្វើអោយមាតាបិតា ក៏ដូចជាអាណាព្យាបាល ជាពិសេសអាជ្ញាធរខេត្តពិតជាមានមោទនភាពខ្លាំងណាស់ ។

ឯកឧត្តម ថង សាវុន បានបន្តថានេះជាលើកទីមួយហើយសម្រាប់ខេត្តរតនគិរី ដែលមានបេក្ខជនប្រលងជាប់និទ្ទេស A បើទោះបីមានចំនួនតែមួយនាក់ក៏ដោយក៏ជា កិតិ្តយសសម្រាប់ខេត្តរតនគិរីរបស់ដែរ ។ ឯកឧត្តម ថង សាវុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះសកម្មភាព របស់លោកគ្រូ អ្នកគ្រូ ដែលបានចូលរួម បង្រៀនបំប៉ន់មុនការប្រលងដែរសកម្មភាពនេះបង្ហាញពីលើកកម្ពស់គុណភាពអប់រំក្នុងខេត្ត យ៉ាងពិតប្រាកដដែលភស្តុតាងបានបញ្ជាក់ស្រាប់នោះ គឺភាគរយនៃសិស្សប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៨ ការប្រឡងមានចំនួនខ្ពស់ក្នុងរង្វង់ ៨០,៨៧%។

ម៉្យាងទៀតលោកគ្រូ អ្នកគ្រូ ពិតជាបានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់ការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ លើការកែទម្រង់ជាតិ ជាពិសេសកំណែរទម្រង់ស៊ីជម្រៅលើវិស័យអប់រំក្នុងគោលបំណង ដើម្បីការអភិវឌ្ឍន៍ ភាពសុខដុមរមនា វិបុលភាព និងសន្តិភាពរបស់កម្ពុជា ។ ឯកឧត្តម អភិបាលខេត្តបានផ្តាំផ្ញើរដល់ក្មួយៗត្រូវពិនិត្យ និងពិចារណាអោយបានល្អិតល្អន់នូវមុខវិជ្ជា ណាមួយដែរសមស្របតាមទីផ្សារការងារអោយត្រូវនឹងបច្ចុប្បន្នភាពមុននិងបន្តចូលរៀននូវ សកលវិទ្យាល័យនានានាពេលខាងមុននេះ។


ក្នុងឳកាសនេះឯកឧត្តមអភិបាលក៏បានប្រគល់ម៉ូតូ ១គ្រឿង និងកុំព្យូទ័រយួរដៃ ១គ្រឿង ជូនដល់ប្អូន ប្រុស ម៉ក់ យិត ដែលបានប្រលងជាប់និទ្ទេស A ។ ដោយឡែកសិស្សប្រលង ជាប់និទ្ទេស B ចំនួន ៣ នាក់ ក្នុង ១ នាក់ទទួលបានថវិការ ៥០ ម៉ឺនរៀល ។ និទ្ទេស C ចំនួន ៤៩ ក្នុង ១ នាក់ ទទួលបានថវិការ ៣០ ម៉ឺនរៀល ។ លោកគ្រូ អ្នកគ្រូ ដែលបានបង្រៀនបំប៉ន់ ៣២ នាក់ ក្នុង ១ នាក់ទទួលថវិការ ៤០ ម៉ឺនរៀលផងដែរ។
គួរបញ្ជាក់ផងដែរថានៅទូទាំងខេត្តរតនគិរី បេក្ខជនដែរបានប្រលងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិសម័យប្រលង ២០ សីហា ឆ្នាំ ២០១៨ មានចំនួន ៧៥២ នាក់ ក្នុងចំណោម បេក្ខជន ៩០៧ នាក់ ក្នុងនោះជាប់និទ្ទេស A ចំនួន ១ នាក់ និទ្ទេស B ចំនួន ៣ នាក់ និទ្ទេស C ចំនួន ៤៩ នាក់ និទ្ទេស D ចំនួន ១៩៦ នាក់ និងនិទ្ទេស E ចំនួន ៤៧២ នាក់ ៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation