គណៈកម្មការប្រឹក្សាការងារ មិនទាន់មានការឯកភាពគ្នាជាឯកច្ឆន្ទ លើតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងវិស័យកាត់ដេរសំលៀកបំពាក់និងស្បែកជើងនៅឡើយទេ
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារបច្ចេកទេសត្រីភាគីនៅតែបន្តប្រជុំជាលើកទី២ ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហេង សួរ អនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារ។

ក្រុមការងារបច្ចេកទេសនេះ នៅតែបន្តពិភាក្សាគ្នា ពីបញ្ហាប្រាក់ឈ្នួល អប្បបរមា សម្រាប់កម្មករ និយោជិត សម្រាប់ឆ្នាំ២០១៩ ដើម្បីអោយការចរចានេះ ទទួលបានតួលេខ ប្រាក់ឈ្នួលអប្បបរមាមួយ ដែលប្រកបដោយលក្ខណ:វិទ្យាសាស្រ្ត និងអាចទទួលយក បានពីគ្រប់ភាគី។ តើគួរកំណត់ប្រាក់ខែគោលរបស់កម្មករក្នុងវិស័យនេះ ១៩២ដុល្លារក្នុងមួយខែ ឬ ១៧៥ដុល្លារក្នុងខែតាមសំណើររបស់ភាគីនិយោគជក។

ដោយសារតួលេខដែលបានកំណត់ដោយភាគីនីមួយៗ មិនទាន់មានការឯកភាព ជាឯកច្ឆន្ទ ដូច្នេះភាគីនីមួយៗ នឹងទុកឱកាស សម្រាប់ការពិភាក្សាផ្ទៃក្នុងបន្តទៀត មុននឹងយកមកពិភាក្សា បន្តនៅក្នុងក្រុមការងារបច្ចេកទេសនេះ នៅសប្តាហ៍ក្រោយ។

ឯកឧត្តម ហេង សួរ អនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារ បានមានប្រសាសន៍ធា ដើម្បីអោយការចរចានេះ ទទួលបាននូវតួលេខប្រាក់ឈ្នួលអប្បបរមាមួយ ដែលប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ហើយអាចទទួលយកបានពីគ្រប់ភាគី និងជាមូលដ្ឋាន ដល់គណៈកម្មការប្រឹក្សាការងារ ក្នុងការប្រជុំសម្រេច នៅដើមខែតុលាខាងមុខនេះ ភាគីនីមួយៗសុំបន្តការពិភាក្សាផ្ទៃក្នុងជាបន្តទៀត៕ (អត្ថបទ អៀវ ឈៀងនី​)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation