អ្នករកស៊ីម៉ៅចំការស្វាយដែលប្រើប្រាស់ថ្នាំនិងជីគីមីខុសបក្ចេកទេសកំពុងបង្ករផលប៉ះពាល់ដល់សុខភាពពលរដ្ឋនៅឃុំកោះមិត្ត
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ពីមួយថ្ងៃទៅមួយថ្ងៃការប្រើប្រាស់ថ្នាំពុលគីមី និងជីគីមីហួសកម្រិតបានកើតឡើងជាបន្តបន្ទាប់ជាពិសេសនៅទីជនបទ ដោយឡែកសម្រាប់ខេត្តកំពង់ចាម ស្ថិតនៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ទាំងអ្នកប្រើប្រាស់ និងអ្នកមានមុខរបរដើរបាញ់ថ្នាំពុលគីមី ទៅលើដំណាំកសិកម្មនានាបានចាប់ផ្តើមប្រើប្រាស់ដោយខុសបច្ចេកទេស និងបង្ករជាបញ្ហាដល់សុខភាពរបស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ដោយមិនដឹងខ្លួន។


បើតាមអ្នកមានមុខរបររកស៊ីបាញ់ថ្នាំពុលគីមីនេះ បានឆ្លើយទាំងការភិតភ័យ និងលាក់លាមផងដោយរៀបរាប់ថា ខ្លួនបានប្រើប្រាស់ថ្នាំទាំងនេះសរុបរួមជាង១០មុខលាយចូលគ្នាទៅក្នុងធុងទឹក រួចបូមទឹកដែលបានលាយរួចនេះបាញ់ទើលើដំណាំស្វាយដែលវាអាចធ្វើឲ្យឆាប់ផ្លែ និង ទទួលបានទិន្នផលខ្ពស់។

អ្នកបាញ់ថ្នាំពុលគីមីម្នាក់ទៀតឆ្លើយថាគាត់ ម៉ៅចំការស្វាយគេអស់ជាង៤០០ដុល្លារ ហើយការបាញ់ថ្នាំនេះគ្រាន់តែបាញ់សំអាតទឹកភ្លៀងតែប៉ុណ្ណោះ។


យ៉ាងណាក៏ដោយការបាញ់ថ្នាំពុលគីមីនេះ គឺសំបកដបមួយចំនួនពួកគាត់មិននបានទុកដាក់ត្រឹមត្រូវនោះទេដែលជាបច្ច័យមួយក្នុងការបង្ករទៅដល់បញ្ហាសុខភាព ហើយក្នុងនាមអ្នកសារព័ត៌មានដែលបានចូលទៅថតសកម្មភាពប្រើប្រាស់ និងបាញ់ថ្នាំពុលគីមីនេះក៏ទទួលរងការឈឺក្បាលដូចគ្នាៗផងដែរ។



ទាក់ទងទៅនឹងការប្រើប្រាស់ថ្នាំពុលគីមីក្នុងករណីខាងលើនេះលោក គឹម សាវឿន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ចាមមិនអាចទាក់ទងឆ្លើយបំភ្លឺបានទេដោយទូរសព្ទចូលច្រើនដងគ្មានអ្នកលើក។


ដោយឡែកបើយោងតាមការបញ្ជាក់ពីមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបានបញ្ជាក់ថា ការប្រើប្រាស់ថ្នាំពុលគីមីនេះ គឺខុសទៅនឹងបច្ចេកទេស ហើយបង្ករការប៉ះពាល់ដល់សុខភាពរបស់មនុស្ស និងសត្វ យ៉ាងខ្លាំងទាំងអ្នកប្រើប្រាស់ ទាំងប្រជាជនដែលរស់នៅជុះវិញតំបន់នោះ ពីព្រោះថ្នាំពុលគីមីបានសាយភាយទៅតាមខ្យល់អាកាស ហើយចំពោះសកម្មភាពការបាញ់ថ្នាំពុលខាងលើនេះបានធ្លាក់ចូលក្នុងទឹក និងបន្តសាយភាយទៅដល់សហគមន៍រស់នៅ ដែលបង្ករជាបញ្ហាធ្ងន់ធ្ងរបន្ថែមទៀត។


បើតាមប្រជាពលរដ្ឋខ្លះដែលរស់នៅតំបន់នោះបានសំណូមពរឲ្យក្រសួង ឫមន្ទីរកសិកម្មខេត្តកំពង់ចាមមេត្តាចុះពិនិត្យ អប់រំ ពន្យល់ និងទុបស្កាត់ ទៅលើបញ្ហាការប្រើប្រាស់ថ្នាំពុលគីមីនេះផង ពីព្រោះពួកគាត់មានការព្រួយបារម្មណ៍ពទៅលសុខភាពខ្លួនឯង កូនចៅផ្សេងៗដែលបានជិះឆ្លងកាត់ និងរស់នៅក្នុងតំបន់ដែលមានប្រើប្រាស់ថ្នាំពុលហួសកម្រិតនេះ៕ (អត្ថបទ៖ហ៊ាង ថាច )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation