​​កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅតំបន់ព្រំដែនឡាវបានដករួចរាល់បន្ទាប់ពីមានការព្រមព្រៀងពីមេដឹកនាំប្រទាំងពីរ
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង៖មេបញ្ជាការកងយោធភូមិភាគទី១ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា កងទ័ពកម្ពុជាត្រូវបានដកចេញពីតំបន់អូរតាង៉ាវ អស់ហើយតាំងពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកញ្ញានេះតាមបញ្ជាសម្តេចតេជោ ហ៑ុន សែន ។

មេបញ្ជាការកងយោធភូមិភាគទី១ខេត្តស្ទឹងត្រែងឱ្យដឹងថា ថ្ងៃកំណត់ដកទ័ពកម្ពុជា គឺត្រូវដកឱ្យអស់ត្រឹមម៉ោង៥ល្ងាច ថ្ងៃទី១៤ខែកញ្ញានេះ ហើយការសម្រេចដកកងទ័ពចេញពីតំបន់ខាងលើ ធ្វើឡើងក្រោយពីជំនួបរវៀងឯកឧត្តម ថងលូន សុីសូលីត នាយរដ្ឋមន្រ្តីឡាវ និងសម្តេចេតជោ ជាទ្វេរភាគី ក្នុងវេទិការសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅប្រទេសវៀតណាម កាលពីថ្ងៃទី១៣ ខែកញ្ញានេះ។

យោងតាមបញ្ជារបស់សម្តេចតេជោ កាលពីថ្ងៃទី១៣ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការរងយោធភូមិភាគទី១ និងជាមេបញ្ជាការតំបន់ប្រតិបត្តិសឹករងខេត្តស្ទឹងត្រែងបានសរសេរលិខិតជូនអគ្គកុងស៊ុលឡាវ ប្រចាំនៅខេត្តស្ទឹងត្រែងថា នឹងដកកងទ័ពចេញពីតំបន់អូរតាង៉ាវ អោយអស់នៅត្រឹមម៉ោង១២ ថ្ងៃត្រង់ ទី១៤ខែកញ្ញា នេះ។

លោកឧត្តមសេនីយ៍ទោបន្តថា កងទ័ពកម្ពុជាដែលដកចេញពីតំបន់អូរតាង៉ាវ និងមកឈរជើងនៅតំបន់អូរអាឡៃវិញ ត្រង់ចំណុចខ្សែស្រប០៥ចាក់ឡើងចំណុចខ្ពស់១៧២នៃបន្ទាត់ព្រំដែន៕(អត្ថបទ៖ម៉ាក មេត្តា )



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation