Breaking News ៖ មកដល់រសៀលនេះ កំណាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលាត្រូវបានជន់លិចហើយ
| ព័ត៌មានជាតិ
SHARE

ព្រះសីហនុ៖ កំលាំងអាវុធហត្ថមូលដ្ឋានស្រុកកំពង់សីលា និងកំលាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៤០២ បានឲ្យដឹងថា គិតត្រឹមវេលាម៉ោងជាង២រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រលេខ ១១៥ -១១៦ ក្នុង ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង។

ប្រភពដដែលឱ្យដឹងថា ចំពោះមុខលីវ៉ូទឹក កំពស់ ៥,៦០ម៉ែត្រ ស្ថានភាពទឹកចាប់ផ្ដើមហូរកាត់លើថ្នល់ជាតិ តិចៗ ហើយ បើពិនិត្យតាមស្ថានភាពទឹកអាចបន្តឡើងទៀត ព្រោះអាកាសធាតុមេឃកំពុងភ្លៀង សូមបញ្ជាក់បន្ថែមការធ្វើ ចរាចរណ៍ នៅជាធម្មតានៅឡើយនោះទេ ខណៈដែលទឹកស្ទឹងសំរោង ត្រង់ទីតាំងស្ពានស្ទឹងសំរោងនៅមិនទាន់ឡើងដល់ធ្នឹម ស្ពានទេ៕ អត្ថបទ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation