ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៤៣ គ្រួសារទទួលអំណោយឧត្ថម្ភពីតំណាងរាស្រ្តខេត្តក្រចេះ
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ ដើម្បីជាការចូលរួមចំណែកជួយដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុង ត្រូវការជំនួសជាបន្ទាន់នោះ កាលចុងសប្តាហ៍នេះ លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលក្រចេះ ស៊ុន សាភឿន រួមនិងសមាគមន៍កាយារិទ្ធនារីកម្ពុជា គឺលោកជំទាវ ស៊ិន សិរី លោកជំទាវ គាត កុលណី ឆាន់ សាផាន និងលោកស្រី ឈរ រ៉ានី បានចុះសួរសុខទុក្ខនឹងនាំយកអំណោយ ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន៤៣ គ្រួសារ ក្នុងឃុំហាន់ជ័យ ស្រុកឆ្លួង ខេត្តក្រចេះ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវស៊ុន សាភឿន បានមានប្រសាសន៍នាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខុមាលភាពជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។ ដោយអនុវត្តតាមកម្មវិធីកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និងមិនទុកនរណាម្នាក់ចោលឲ្យស្លាប់ដោយអត់បាយ និងអត់ជម្រកនោះឡើយ។ ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ដោយទឹកជំនន់ជន់លិចត្រូវខាតបង់នូវទ្រព្យសម្បត្តិ ផលដំណាំ និងប៉ះពាល់ដល់សុខភាពរបស់បងប្អូន រួមនិងជីវភាពប្រចាំថ្ងៃផងដែរ។

លោកជំទាវស៊ុន សាភឿន បន្ថថា ដើម្បីបង្ការពីបញ្ហាគ្រោះធម្មជាតិនេះ គឺទឹកជំនន់ សូមបងប្អូនត្រូវយកចិត្តទុកដាក់សំខាន់ លើការថែទាំសុខភាពអនាម័យបរិស្ថានប្រចាំថ្ងៃ ប្រុងប្រយ័ត្នពីសត្វល្អិត និងសត្វមានពឹស ប្រុងប្រយ័ត្នកូនចៅតូចៗ ជនចាស់ជរាពីការលេងទឹកបណ្តាលឲ្យលង់ស្លាប់ និងសូមជួយអប់រំកូនចៅអោយជៀសឆ្ងាយពីគ្រឿងញៀន។ ហើយប្រសិនបើមានករណីនេះកើតឡើង ចំពោះក្រុមគ្រួសាររបស់បងប្អូនត្រូវផ្ដល់ដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងបញ្ជូនអ្នកជម្ងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។

គូសបញ្ជាក់ថា ៖ អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនោះ ក្នុង១គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មុង១ និងថវិការ ២ម៉ឺនរៀល៕ អត្ថបទ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation