កូនឈើបេង៣០០ដើម ត្រូវបានដាំនៅតាមដងផ្លូវជាតិលេខ៧៦ក្នុងក្រុងសែនមនោរម្យ
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរីៈ កូនឈើបេងចំនួន៣០០ដើម ត្រូវបានដាំតាមដងផ្លូវជាតិលេខ៧៦ ក្នុងពិធីដាំកូនឈើ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពីគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង២០០នាក់ នៅតាមដងផ្លូវជាតិលេខ៧៦ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលមណ្ឌលគិរី មានប្រសាសន៍ឲ្យដឹងថា អាជ្ញាធរ ក្រុងស្រុក បានសហការគ្នាប្រារព្ធពិធីដាំកូនឈើ ដែលជាប្រភេទឈើបេង ចំនួន៣០០ដើម ជាការឧបត្ថម្ភរបស់ក្រុមហ៊ុន រេស៊ីតង់ ដែលជាក្រុមហ៊ុន ធ្វើការរុករករ៉ែមាសនៅតំបន់អូខ្វាវ ភូមិចុងផ្លាស់ ស្រុកកែវសីមា។ ឯកឧត្តម មានប្រសាសន៍ឲ្យដឹងទៀតថា ក្រុមហ៊ុនរេស៊ីតង់ ជាក្រុមហ៊ុនមួយ ដែលបានធ្វើការវិនិយោគ លើធនធានរ៉ែ និងបានសិក្សាអំពីប្រភពរ៉ែមាសច្បាស់លាស់ ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ននេះ ដោយអនុវត្តទៅតាមការងារបទដ្ឋានគតិយុទ្ធពិតប្រាកដត្រឹមត្រូវ ហើយរហូតដល់ឆ្នាំ២០១៨នេះ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរ៉ែ និងថាមពល ដើម្បីបន្តស្វែងរកអាជីវកម្មរ៉ែមាស នៅតំបន់អូខ្វាវ ភូមិចុងផ្លាស់បន្តទៀត។ ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាលបានរៀបចំ នូវគោលនយោបាយមួយ ដើម្បីរួមចំណែកផ្សារភ្ជាប់ជាមួយមូលដ្ឋាន ដែលតម្រូវឲ្យក្រុមហ៊ុននីមួយៗ ក្រោយពីទទួលបានសិទ្ធវិនិយោគនៅមូលដ្ឋានណាមួយ ត្រូវតែរួមចំណែកជួយបំរើផលប្រយោជន៍នៅមូលដ្ឋាននោះ តួយ៉ាងដូចជាក្រុមហ៊ុន រេស៊ីតង់ ដែលក្រុមហ៊ុនរុករករ៉ែនៅតំបន់អូខ្វាវ បានរួមចំណែកជាមួយអាជ្ញាធរ និងរដ្ឋាភិបាលជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន។


ឯកឧត្តម បានមានប្រសាសន៍ទៀតថា កន្លងមកក្រុមហ៊ុនរុករករ៉ែមាសមួយនេះ បានចូលរួមចំណែកជាមួយវិស័យអប់រំ ដោយបានជួយសាងសង់សាលារៀននៅឃុំស្រែឈូក និងភូមិចុងផ្លាស់ រួមទាំងចូលរួមចំណែកជាមួយវិស័យសុខាភិបាលទៀតផង ជាមួយគ្នានេះ ក្រុមហ៊ុន មានគម្រោងផែនការជាមួយអាជ្ញាធរមូលដ្ឋាន ទាក់ទងហេដ្ឋារចនាសម្ព័ន្ធ ដោយគ្រោងធ្វើការសាងសង់ស្ថាបនាផ្លូវពីក្រុងសែនមនោរម្យទៅតំបន់ចុងផ្លាស់។ ឯកឧត្តម បានបន្ថែមថា ផ្លូវមួយនេះជាផ្លូវមួយដ៏លំបាក ដោយសារកញ្ចប់ថវិការដ្ឋ នៅមានកម្រិត ដូចនេះអជ្ញាធរមិនអាចធានានូវនិរន្តភាពសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរបាននៅឡើយ តែអ្វីដែលជាការគិតគូររបស់រាជដ្ឋាភិបាល បានខិតខំគៀងគង រកជំនួយ ជាពិសេសបានសំណូមពរដល់ក្រុមហ៊ុនរុករករ៉ែមួយនេះ ជួយសាង់សង់ផ្លូវពីក្រុងសែនមនោរម្យ ទៅដល់ឃុំមេម៉ង់ និងបន្តពីឃុំមេម៉ង់ទៅតំបន់អូខ្វាវទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងការទៅមកផងដែរ៕(អត្ថបទ៖ នាង ចាន់ថា )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation