ប្រតិបត្តិការបោសសំអាតធ្វើឡើងបន្ទាប់ពីខ្យល់ព្យុះទីហ្វុងវាយប្រហារទីក្រុងហុងកុង
| ព័ត៌មានអន្តរជាតិ
SHARE

ហុងកុង៖ នៅថ្ងៃច័ន្ទនេះ ទីក្រុងហុងកុងបានចាប់ផ្តើមធ្វើការបោសសម្អាត បន្ទាប់ពីព្យុះទីហ្វុងដ៏ធំមួយ បានបង្កការបំផ្លិចបំផ្លាញនៅក្នុងទីក្រុងនេះ។

ខ្យល់ដែលបោកបក់ដែលមានល្បឿនខ្លាំងបំផុតរហូតជាង២០០គីឡូម៉ែត្រក្នុងមួយម៉ោងនេះ គឺជាព្យុះទីហ្វុងត្រូពិចដែល មានឈ្មោះថា មង្ឃុត ហើយដែលត្រូវបានគេចាត់ទុកថា ជាព្យុះដែលមានឥទ្ធិពលបោកបក់ខ្លាំងក្លាបំផុត ដែលបានវាយប្រហារ នៅតំបន់អាស៊ីនាឆ្នាំនេះ។


អ្នករស់នៅក្រុងហុងកុង បាននិយាយថា រដ្ឋបាលក្រុងហុងកុងបានរំកិលកម្រិតប្រកាសអាសន្ននៃព្យុះដល់ចំនុចលេខ១០ ដែលជា កម្រិតខ្ពស់បំផុតមួយកាលពីព្រឹកថ្ងៃអាទិត្យ នៅពេលដែលព្យុះត្រូពិចមង្ឃុតចាប់ផ្តើមវាយប្រហារក្រុងនេះ ដោយបក់បោកដើមឈើ និងកម្ទេចបង្អួចអគារការិយាល័យ,អគារលំនៅដ្ឋាន និងរបស់របរនានាជាច្រើន។


ព្យុះទីហ្វុងនេះបានបក់បោកមកលើតំបន់ក្វាងទុង ប្រទេសចិន នៅវេលាម៉ោង៥ ល្ងាចកាលពីថ្ងៃអាទិត្យនិងបានសម្លាប់មនុស្ស ២នាក់នៅក្នុងខេត្តនេះ នៅម៉ោង៨ យប់៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation