​រដ្ឋសភាកម្ពុជាបន្តសម័យប្រជុំពេញអង្គលើកទី១ និតីកាលទី៦ នៅថ្ងៃ១៩ ខែកញ្ញា
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាដែលចុះហត្ថលេខាដោយឯកឧត្តម ទ្បេង ប៉េងទ្បុង អគ្គលេខាធិការនៃស្ថាប័ននេះ ហើយដែល​ CNC ទើបទទួលបានបានឲ្យដឹងថា នៅថ្ងៃពុធ ១០ កើតខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នំា២០១៨ វេលាម៉ោង៨និង០០ ព្រឹក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំលើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីធ្វើការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តចំនួន៣៨រូប នីតិកាលទី៦ នៃរដ្ឋសភា។

សូមបញ្ជាក់ថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលរូមមាន១២៥អាសន: នៃ២៥មណ្ឌលត្រូវបានកាន់កាប់ទំាងស្រុងដោយគណបក្សប្រជាជនកម្ពុជា អាស្រ័យដោយគណបក្សនេះទទួលបាននូវសន្លឹកឆ្នោតដ៏ច្រើនលើសលុបពីសំណាក់ប្រជាពលរដ្ឋកម្ពុជាម្ចាស់ឆ្នោត៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation