គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីជិត៥សែននាក់ ដែលចាប់ផ្តើមពីថ្ងៃទី១ តុលា ដល់ថ្ងៃទី២១ ធ្នូ
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី១៨ ខែសីហានេះ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ .ជ. ប) បានរៀបចំកិច្ចប្រជុំជាមួយភាគី ពាក់ព័ន្ធស្តីពីការប្រកាសផ្សព្វផ្សាយប្រតិទននៃការពិនិត្យ បញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ និងការផ្សព្វផ្សាយ ស្ថិតិប្រជាពលរដ្ឋនិងប៉ាន់ប្រមាណចំនួនការិយាល័យបោះឆ្នោត នៅសាលសន្និសីទសារព័ត៏មាននៅទីស្តីការគ .ជ. ប អគារថ្មី។
ឯកឩត្តមស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានមានប្រសាសន៍ថា ថ្ងៃនេះជាលើកទី១ហើយ ដែលគ.ជ.ប ជួបប្រជុំជាមួយភាគីពាក់ព័ន្អ ដើម្បីប្រកាសការផ្សព្វផ្សាយប្រតិទិននៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨
ប្រធាន គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប បានកំណត់រួចហើយចំពោះប្រតិទិននៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០១៨ ដោយនឹងចាប់ផ្តើមនៅថ្ងៃទី១ខែតុលាឆ្នាំ២០១៨ និងត្រូវបញ្ចប់នៅថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៨។ ចំពោះរយ:ពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់និងនៅតាមទីតាំងមួយចំនួនក្នុងឃុំ សង្កាត់មានរយ:ពេលតែ១៨ថ្ងៃទេព្រោះឆ្នាំនេះជាឆ្នាំគ្មានការបោះឆ្នោត។
ជុំវិញស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតឆ្នំ២០១៨ នេះត្រូវបានគ.ជ.ប បង្ហាញថា ៖
ក.ប្រជាពលរដ្ឋសរុបមានចំនួន ១៥,៩៧៨,០២នាក់(ជាង១៥លាននាក់)
ខ.ប្រជាពលរដ្ឋដែលមាមអាយុ១៨ឆ្នាំឡើងមានចំនួន ៩,៩០៨,២៤៣នាក់(ជាង៩លាននាក់)
គ.អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៧រួចហើយមានចំនួន ៨,៣៨០,២១៧នាក់ (ជាង៨លាននាក់)
ឃ.ផែនការត្រូវចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន៤៨៩,៩៦៣នាក់ (ជិត ៥សែននាក់)
តាមការបញ្ជាក់របស់ គ.ជ.ប ដដែលបានឱ្យដឹងថា ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មានសម្រាប់ការពិនិត្យបញ្ជីឈ្មោះនិង ការចុះឈ្មោះបោះឆ្មោតឆ្នាំ២០១៨នេះ មានការិយាល័យបោះឆ្នោតចំនួន ២៣.៣០១ ការិយាល័យ៕ អត្ថបទ ៖ មួង សុវណ្ណារិទ្ធ