កាំកុងត្រូលបាត់ដំបងរកឃើញប៊ីចេងជាង១០គីឡូដែលផុតកាលបរិច្ចេទតាំងខែមករាឆ្នាំ២០១៧ដាក់លក់ក្នុងផ្សារសង្កែ
| ព័ត៌មានជាតិ
SHARE



(បាត់ដំបង)៖ នៅថ្ងៃទី ០៩ ខែឧសភានេះ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបាត់ដំបង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន
តមកក្រុមការងារបានបន្តចុះពិនិត្យគុណភាពទំនិញនៅក្នុងផ្សារសង្កែស្ថិតក្នុងឃុំអន្លង់វិល ស្រុកសង្កែ បន្ថែមទៀត ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ជាពិសេសទំនិញខូចគុណភាព ដូចជាកំប៉ុងចាស់ កំពីត ច្រេះចាប់ ទំនិញគ្មានស្លាកសញ្ញាច្បាស់លាស់ ទំនិញហួសសុពលភាពនៃការប្រើប្រាស់ ជាដើម ដែលទំនិញខូចគុណភាពទាំងអស់នេះ ពេលប្រជាពលរដ្ឋយកទៅពិសាអាចកើតជាក្អួតចង្អុរ រាករូស រហូតដល់បាត់បង់ជាតិទឹក បង្កនូវហានិភ័យខ្ពស់ដល់អាយុជីវិតថែមទៀតផង ។

លោក អូន ធី អនុប្រធានកាំកុងត្រូលប្រចាំច្រកទ្វារព្រំដែនអូររំដួល បានឱ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនេះដែរ មន្ត្រីសាខាបានរកឃើញប្រភេទប៊ីចេង ជាង១០គ.ក្រ ដែលក្រុមហ៊ុននាំចូលបានបន្លំដាក់កាលបរិច្ឆេទនៃការប្រើប្រាស់ត្រឡប់ត្រឡិន មិនច្បាស់លាស់ខ្លះមានរយៈពេលប្រើប្រាស់ត្រឹមតែ៣ថ្ងៃផុតកំណត់ ដែលតាមពិតជាក់ស្តែងប៊ីចេងនេះគឺផុតកំណត់តាំងពីខែមករា ឆ្នាំ២០១៧មកម៉្លេះ ពោលគឺជាង១ឆ្នាំទៅហើយដែលហួសសុពលភាពនៃការប្រើប្រាស់ ហើយត្រូវបានធ្វើកំណត់ហេតុដកហូតរួមជាមួយទឹកខ្មេះសញ្ញារូបទន្យាយហាមឃាត់ សរសៃមីលឿងនិងគុយទាវ ជាង៣៥គ.ក្រ មកយករក្សាទុកនៅសាខារង់ចាំដុតកំទេចចោលនាពេលក្រោយទៀត ។

នៅក្នុងការដកហូតប៊ីចេងដែលហួសកាលបរិច្ចេទនេះ ត្រូវបានអាជីវករធ្វើការតវ៉ា ថា ប៊ីចេងនេះក្រុមហ៊ុនទើបតែយកមកដាក់ឲ្យគាត់លក់កាលល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញនេះទេ ហើយគាត់សុំយកទៅវិញ តែទោះជាយ៉ាងណាក៏ដោយ គឺមិនអាចយកទៅវិញបានដែរ បើមានការសុំតវ៉ា គឺអាចឲ្យក្រុមហ៊ុនប៊ីចេង នេះទៅជួបដោះស្រាយជាមួយមន្ត្រីនៅសាខាខេត្តបាត់ដំបងរាល់ម៉ោងធ្វើការ។

លោក អូន ធី បានពន្យល់បន្ថែមដល់អាជីវករ និងប្រជាពលរដ្ឋនៅក្នុងផ្សារឲ្យបានយល់អំពីផលប៉ះពាល់នៃការបរិភោគផលិតផលខូចគុណភាព និងអំពាវនាវដល់ក្រុមហ៊ុនផលិតផលទាំងអស់សូមរកស៊ីត្រូវគិតពីសុខភាពរបស់ប្រជាពលដ្ឋ កុំគិតពីផលចំណេញបស់ខ្លួនហើយបំផ្លាញសុខភាពគេ មានន័យថាត្រូវរកដោយការទទួលខុសត្រូវ កុំឲ្យប៉ះពាល់សុខភាពអ្នកដទៃ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation