សមាគមអ្នកកាសែតគួរស្វែងរកដៃគូជាមួយស្ថាប័នក្រៅប្រទេសដែលមានធនធាន សម្រាប់បណ្តុះបណ្តាលបំពេញបន្ថែមដល់សមាជិកខ្លួន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នេះជាការលើកឡើងពីសំណាក់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ទៅកាន់សមាគអ្នកកាសែតខ្មែរសន្តិភាព គ្រាដែលសមាគមមួយនេះជួបសំណេះសំណាលការងារ និងជូនពរឯកឧត្តមទទួលបានការងារជារដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងអាណត្តិទី៦ បន្តពីអាណត្តិចាស់។

លោក កង ចាន់ចំរ៉ុង ប្រធានសមាគអ្នកកាសែតខ្មែរសន្តិភាពលើកឡើងថា សមាគមបានធ្វើកិច្ចការរបស់ខ្លួនក្នុងការបើកវគ្គបណ្តុះបណ្តាល សាមាជិកខ្លួនតាមរយៈថវិការបានពីការសស៊ែគ្នាពីសមាជិកខ្លួនទៅតាមស្ថានភាពជាក់ស្តែង អញ្ចឹងទេការបណ្តុះបណ្តាល និងបំពេញការងារផ្សេងៗទៀតក្នុងអង្គភាពនៅមានកំរិត(មិនគ្រប់គ្រាន់)តែសមាគមនៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងគោលបំណងលើកស្ទួយវិស័យព័ត៌មាន លើកកំពស់វិជ្ជាជីវៈអ្នកសារព័ត៌មាន ។ល។។

ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញដល់សមាគមអ្នកកាសែតខ្មែរសន្តិភាពថា គួររកដៃគូបន្ថែមជាមួយខុនរាត់ដែលជាស្ថាប័នមួយមានធនធានចំណូលក្នុងការធ្វើអោយដំណើរការបានសម្រាប់ការងារទាក់ទងនិងសារព័ត៌មាន ឬក៏ចាប់ដៃគូជាមួយស្ថាប័នណាផ្សេងទៀតដើម្បីធ្វើអោយប្រសើរឡើងក្នុងដំណើរកិច្ចការរបស់សមាគម ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់សមាគមអោយបន្តសកម្មភាពរបស់ខ្លួនខ្លាំងក្លាបន្ថែមទៀត ដើម្បីអោយវិស័យព័ត៌មាន និងធនធានចំណេះដឹងអ្នកកាសែតកាន់តែល្អប្រសើរ ។

គួររំលឹកថា អ្នកកាសែតទូរទាំងប្រទេសបច្ចប្បន្នមានជាងពីរពាន់នាក់ សមាគមមានជាង៣០អង្គភាព ដែលធ្វើការផ្សាយចេញតាមប្រព័ន្ធវិទ្យុ ទូរទស្សន៍ ទូរទស្សន៍អនឡាញ ទស្សនាវត្តី កាសែត និងគេហទំព័រជាដើម ៕ អត្ថបទ ៖ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation