កីឡា

រឿងរ៉ាវសំខាន់ៗដែលបានកើតឡើងត្រឹមសប្តាហ៍ទី៥ ក្នុងក្របខណ្ឌ Premier League រដូវកាល ២០២១-២០២២

image

ក្រុម Manchester City មិនមានការស៊ុតចំគោលដៅឡើយសូម្បីតែម្ដង (Shot on Target) ក្នុងការប្រកួតរបស់ពួកគេទល់នឹងក្រុម Southampton ឡើយ។ ចំណែគឯលទ្ធផលបច្ចេកទេស៥ប្រកួតដំបូងរបស់ក្រុមតោខៀវ Chelsea និងក្រុមហង្សក្រហម Liverpool គឺដូចគ្នាទាំងលទ្ធផលនិងចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី។

ការប្រកួតលីគលើកទី១០០ ជាមួយក្រុមហង្សក្រហម Liverpool សម្រាប់កីឡាករ Virgil van Dijk ដែលក្នុងនេះឈ្នះបាន៧៦លើក ស្មើ១៦លើក និងចាញ់៨លើក។ ខណៈពេលដែលកីឡាករ Sadio Mane រកបាន ១០០ គ្រាប់ឱ្យ Liverpool។

កីឡាករឆ្នើម Cristiano Ronaldo រកបាន៤គ្រាប់ ក្នុង៣ប្រកួតក្រោយត្រលប់មកលេងឱ្យក្រុមបិសាចក្រហម Manchester United វិញ។ ក្រុមបិសាចក្រហម Manchester United យកឈ្នះ West Ham United ចុងម៉ោងនៅក្នុងតង់ទី២ ដោយកីឡាករ Jesse Lingard នៅនាទី៨៩ និងការសង្គ្រោះបាល់ពិន័យ១១ម៉ោងបានយ៉ាងល្អដោយកីឡាករអ្នកចាំទី David De Gea នៅនាទី៩៤។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។ 

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។