ឯឧ ជា សុផារ៉ា ព្រមានមិនឱ្យមានការចាក់ដីរំលោភចូលឆ្នេរសមុទ្រ ដូចករណីយាយភូ ទៀតឡើយ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃនេះ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ចុះត្រួតពិនិត្យដោយផ្ទាល់ នូវសកម្មភាពចាក់ដីរំលោភចូលឆ្នេរព្រែងត្រែង និងបញ្ជាឱ្យកាយយកដីដែលបានចាក់ចេញវីញដើម្បី រក្សាឆ្នេរធម្មជាតិដូចដើម តាមបទបញ្ជារ របស់សម្តេច តេជោហ៊ុនសែន ។


ក្នុងឱកាសចុះត្រួតពិនិត្យនេះ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានព្រមានដល់ម្ចាស់ដីនៅតាមបណ្តោយឆ្នេរសមុទ្រ ត្រូវជៀសវាងនូវសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រដូចករណីឆ្នេរព្រែកត្រែងឡើយ។


សូមបញ្ជាក់ថា បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបានឱ្យដឹងថា វត្តមាននិងចំណាត់ការរបស់ឯ.ឧ ជា សុផារ៉ា គឺធ្វើឡើងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីសកម្មភាព ចាក់ដីលុបឆ្នេរនេះ បានបង្ករឱ្យមានរិះគន់ពីមហាជនទូទាំងប្រទេស ជាពិសេសនៅលើសង្គមហ្វេសបុក។


សូមជំរាបថា សកម្មភាពចាកដីលុបឆ្នេរព្រែកត្រែងនេះ ធ្វើឡើងដោយក្រុមហ៊ុនរបស់លោកស្រី ជឹង សុភាព ហៅយាយភូមានទីតាំងក្នុងភូមិ៤ ឃុំអូរត្រេះ ក្រុងស្ទឹងហាវ ខេត្តព្រះសីហនុ ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation