កសិករខេត្តត្បូងឃ្មុំចាប់ផ្តើមប្រមូលផលដំឡូងមី ជាមួយតម្លៃប្រហាក់ប្រហែលនឹងឆ្នាំមុន ដើម្បីនាំទៅលក់នៅវៀតណាម
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ មិនមែនជារឿងចៃដន្យទេដែលប្រជាកសិករខេត្តត្បូងឃ្មុំផ្អើលដាំដំឡូងមីនៅឆ្នាំនេះ ពោលគឺដោយសារ កាលពីឆ្នាំមុន ដំឡូងមីមានតម្លៃខ្ពស់ ដោយក្នុងមួយគីឡូក្រាមស្រស់ដឹកទៅដល់ប្រទេសវៀតណាមមានតម្លៃចន្លោះពី ៤០០ រៀលដល់ ៥៥០ រៀលក្នុងមួយគីឡូក្រាម ទៅតាមគុណភាពម្សៅ ហេតុនេះហើយទើបឆ្នាំនេះប្រជាកសិករខេត្តត្បូងឃ្មុំ បាននាំគ្នាដាំដំណាំដំឡូងមី សរុបប្រមាណជាង៥ម៉ឺនហិកតាច្រើនជាងឆ្នាំមុន ជាង១ម៉ឺនហិកតាឯណោះ។ បើតាមបញ្ជាក់របស់លោក ហេង ពិសិដ្ឋ ប្រធាន មន្ទីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ឱ្យដឹងថា ក្នុងខេត្តត្បូងឃ្មុំ ទាំងមូល មានស្រុកចំនួន៤ដែលដាំដំឡូងមី ច្រើនជាងគេគឺមាន ស្រុកតំបែរ ត្បូងឃ្មុំ ពញាក្រែក និងស្រុកមេមត់។

បើតាមប្រជាពលរដ្ឋរស់នៅ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ បានរៀបរាប់ឱ្យដឹងថា គាត់បានដាំដំឡូងជាង១០ឆ្នាំមកហើយ ដោយឆ្នាំខ្លះខាតក៏មាន ដោយសារតម្លៃទាប តែសម្រាប់២ឆ្នាំចុងក្រោយនេះគឺតម្លៃខ្ពស់អាចទទួលបានប្រាក់ចំណេញខ្លះ។ ពួគគាត់ឲ្យដឹងទៀតថា ក្នុងផ្ទៃដី១ហិកតាអាចទទួលផលបានចន្លោពី ២០ ទៅ៣០តោន ទៅតាមប្រភេទដី ខណៈដី ដែលឱ្យផលល្អជាងគេ គឺដីក្រហម ផលបន្ទាប់គឺដីខ្មៅ និងដីរបាយខ្សាច់ ។

សូមជម្រាបថា ឆ្នាំមុនដំឡូងស្រស់នៅចម្ការមានតម្លៃ ពី៣៥០ ទៅ៤០០រៀល ឯដំឡូងស្ងួតតម្លៃពី៦៥០ ទៅ៧០០ រៀល ចំណែកឆ្នាំនេះនៅដើមដៃគឺមានតម្លៃប្រហាក់ប្រហែលឆ្នាំមុនដែរ ។ សព្វថ្ងៃនេះគ្រាន់ច្រកទ្វេភាគី ដាមួយ មានរថយន្ត ធំៗដឹកដំឡូងមិនក្រោម១៥០ គ្រឿងនោះទេ ចេញទៅលក់នៅប្រទេសវៀតណាម។នេះបើតាមការឲ្យពីមន្រ្តីប្រចាំការនៅទី នោះបានប្រាប់ CNC ។

បើតាមលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ឆ្នាំនេះដំណាំ ដំឡូងម៉ី កសិករដាំបានច្រើនជាងឆ្នាំមុន ដោយឆ្នាំទៅដាំ បានតែជាង ៤ម៉ឺនហិកតា ហើយឆ្នាំនេះដាំបានជាង៥ម៉ឺន ហិកតា។ កសិករជំរុញដាំដោយសារដំឡូងម៉ី មានទីផ្សារល្អ ទាំងក្នុងស្រុក និងក្រៅស្រុក ។ ដំឡូងមីមានពីរប្រភេទដែល ប្រជាកសិករ និយមដាំគឺ ពូជត្រួយក្រហម និងពូជត្រួយស ដោយពូជប្រភេទនេះ វាឱ្យផលល្អ ធន់នឹងជំងឺ និងអាកាសធាតុផងដែរ វាឱ្យផលជា មធ្យមក្នុងមួយហិកតា ២០ តោន ហើយពូជទាំងពីរប្រភេទនេះ មួយចំនួនជាពូនក្នុងស្រុក និងមួយ ចំនួនទៀតនាំចូលពីក្រៅ ប្រទេស ។

ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បន្តថា តម្លៃដំឡូងម៉ីមានទីផ្សារល្អ ដោយដំឡូង យើងមានពូជល្អ ផ្តល់ទិន្នផលល្អ ម្សៅច្រើនគ្មាន ជាតិគីមី ហើយកសិករនៅទូទាំងខេត្តឆ្នាំនេះ អាចផលិតដំឡូងបាន មិនក្រោម ១០០ លានតោននោះទេ។ ចំនួននេះនិងអាចជួយ បង្កើន ជីវភាពកសិករ បានប្រសើរឡើងមួយកំរិតថែមទៀត បើសិនទីផ្សារដំឡូងមីនៅតែ ប្រសើរដូចឆ្នាំមុនទាំងនៅក្នុង ស្រុក និងនាំចេញទៅលក់នៅ ប្រទេសជិតខាង៕ អត្ថបទ៖ជិន សេងឡុង

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation