ឱនភាពពាណិជ្ជកម្ម អាមេរិក-ចិន កើនដល់កម្រិតកំពូល
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ នៅពេលនេះ ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិនបានកើនឡើងដល់កម្រិតកំពូងហើយ បើទោះបីជាកំណើននៃការនាំចេញរបស់ចិនធ្លាក់ចុះតែបន្តិចក៏ដោយ។

ទិន្នន័យផ្លូវការរបស់ប្រទេសចិនបានបង្ហាញថា ឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិកជាមួយប្រទេសចិនមានចំនួន៣ម៉ឺន១ពាន់លានដុល្លារនៅខែសីហា គឺមានកម្រិតខ្ពស់ជាងឱនភាពនៅខែកក្កដាដែលមានចំនួន២ម៉ឺន៨ពាន់លានដុល្លារ។

ក្នុងរយៈពេល៨ខែនៅឆ្នាំ២០១៨នេះ ឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិកជាមួយប្រទេសចិន បានកើនឡើងជិត១៥% ហើយបញ្ហានេះកំពុងតែបង្កើនភាពតានតឹងបន្ថែមទៀតទៅលើជំលោះពាណិជ្ជកម្មរវាងអាមេរិក និងប្រទេសចិន។

សូមបញ្ជាក់ថា ការខ្វែងគំនិតគ្នារវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរនេះ កំពុងតែធ្វើអោយប្រទេសទាំង២ រកវិធីដាក់សម្ពាធពាណិជ្ជកម្មលើគ្នាទៅវិញទៅមក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation