ប្រទេសថៃបន្តជាគោលដៅទេសចរណ៍ធំទី១សម្រាប់ជនជាតិចិន
| ព័ត៌មានអន្តរជាតិ
SHARE

ថៃ៖យោងតាមរបាយការណ៍របស់វិទ្យាស្ថាន China Tourism Academy បានឲ្យដឹងថា ប្រទេសថៃនៅតែជាគោលដៅទេសចរណ៍សំខាន់លំដាប់ទី១សម្រាប់ទេសចរណ៍ចិន។

របាយការណ៍លើកឡើងថា ក្នុងចំណោមភ្ញៀវទេសចរជនជាតិចិនប្រមាណជាង៧១លាននាក់ដែលបានធ្វើដំណើរចេញពីទីក្រុងចំនួន២០០ក្នុងប្រទេសចិនទៅកាន់គោលដៅទេសចរណ៏ចំនួន១៣០ប្រទេសនៅឆមាសទី១ឆ្នាំនេះ បានទៅទេសចរណ៏នៅប្រទេសថៃចំនួនជិត៦លាននាក់មានកំណើនដល់ទៅ២៦%។

លើសពីនេះទៅទៀត តាមការព្យាករ ចំនួនភ្ញៀវទេសចរណ៏ចិនទៅទស្សនាប្រទេសថៃនឹងកើនដល់១០លាននាក់ក្នុងឆ្នាំ២០១៨នេះ ស្របពេលដែលរាជរដ្ឋាភិបាលថៃកំពុងតែពង្រីកការផ្សព្វផ្សាយតំបន់ទេសចរណ៏ផ្សេងៗទៀតរបស់ថៃ។

សូមបញ្ជាក់ថា ក្រៅពីប្រទេសថៃ មានគោលដៅទេសចរណ៏សំខាន់ៗមួយចំនួនទៀតដែលភ្ញៀវទេសចរណ៏ចិនចាប់អាម្មណ៏សម្រាប់ដំណើរកំសាន្ត ដូចជា ប្រទេសជប៉ុន វៀតណាម កូរ៉េខាងត្បូង សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី រុស្ស៊ី សហរដ្ឋអាមេរិក និងប្រទេសកម្ពុជាជា ដើម៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation