ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមរយៈពេល ៧ខែ ឆ្នាំនេះ មានកំណើនជិត ១៩%
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ បើតាមការផ្សាយរបស់់គេហទំព័រក្នុងស្រុកមួយដែលគ្រប់គ្រងដោយរដ្ឋវៀតណាម បានឲ្យដឹងថាទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមនៅក្នុងរយៈពេល ៧ខែដើម ឆ្នាំ២០១៨នេះ សម្រេចបាន ២ពាន់៧០០ លានដុល្លារអាមេរិក ដែលមានកំណើនជិត ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលនៅឆ្នាំខាងមុនរដ្ឋាភិបាលនៃប្រទេសទាំងពីររំពឹងថា នឹងបង្កើនទំហំពាណិជ្ជកម្មឲ្យបានដល់ ៥ពាន់លានដុល្លារអាមេរិក។


កាលពីឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជាវៀតណាម សម្រេចបានប្រមាណ ៣.៨០០ លានដុល្លារអាមេរិក ដែលមានកំណើន ២៩% ធៀបនឹងឆ្នាំ ២០១៦។


មន្ត្រីជាន់ខ្ពស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានឲ្យដឹងដែរថា ដើម្បីទាក់ទាញវិនិយោគិនវៀតណាម CDC បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ជាមួយក្រសួងផែនការ និងការវិនិយោគវៀតណាម ហើយថ្មីៗនេះ ព្រមទាំងបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងវិនិយោគជាច្រើនរបស់សហគ្រាសវៀតណាមទៀតផង។


ក្នុងចំណោមប្រទេសធំៗចំនួន៥ ការវិនិយោគរបស់វៀតណាម ត្រូវបានចាត់ទុកថា ជាប្រទេសមួយ ដែលបានវិនិយោគនៅកម្ពុជាច្រើនជាងគេ គិតសរុបគម្រោង ដែលវៀតណាមបានមកវិនិយោគ មាន ២០៦ គម្រោង ដែលមានតម្លៃគិតជាទឹកប្រាក់ចំនួន ៣ ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ កម្ពុជាក៏មានគម្រោងវិនិយោគចំនួន ១៨ និងមានតម្លៃទុនសរុប ៥៨ លានដុល្លារអាមេរិក ដែលបានវិនិយោគនៅប្រទេសវៀតណាម៕

(អត្ថបទ៖ អៀវ ឈៀងនី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation