ព័ត៌មានជាតិ

រសៀលនេះ តំណាងរាស្ត្រថ្មី ៣៨រូបនឹងស្បថចូលកាន់តំណែងក្នុងព្រះបរមរាជវាំង បន្ទាប់ពីរដ្ឋសភាទទួលស្គាល់

image

ភ្នំពេញ៖ នៅវិមានរដ្ឋសភាជាតិនាថ្ងៃទី ១៩ខែកញ្ញានេះ សម្តេចអគ្គមហាពញាចក្រីហេងសំរិន ប្រធាន រដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភាលើក១ នៃរដ្ឋសភានីតិកាលទី៦។

របៀបវារៈនៃសម័យប្រជុំនៅថ្ងៃនេះ គឺការសម្រេចអំពីសុពល ភាពនៃអាណត្តិរបស់បេក្ខជនជាប់ ឆ្នោតតំណាងរាស្ត្រនីតិកាលទី៦ ចំនួន៣៨រូប ដោយមនាកូរ៉ុមនៃសមាជិក សមាជិការនៃរដ្ឋសភាដែលមានវត្តមានចូលរូមក្នុងសម័យរដ្ឋ សភានៅថ្ងៃនេះ ដែលមានចំនួន៨៧រូប។

សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានសម្រេចអំពីសុពល ភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៦ ចំនួន៣៨រូបរួច ស្រេចហើយ។

នៅរសៀលថ្ងៃទី១៩ខែ កញ្ញាដដែលនេះ បេក្ខជនជាប់ ឆ្នោត តំណាងរាស្ត្រទាំង៣៨រូប ចូលធ្វើពិធីសម្បថនៅក្នុងព្រះបរម រាជវាំង មុនចូលកាន់តំ ណែងជាសមាជិកសភានីតិ កាល៦ នេះ។ ហើយនៅថ្ងៃទី២០ខែកញ្ញាស្អែកនេះ រដ្ឋសភាបន្តសម័យប្រជុំ របស់ខ្លួនតទៅទៀត៕ អត្ថបទ ៖ វងសុភ័ក្ត្រ


ព័ត៌មានទាក់ទង...