រដ្ឋមន្ត្រីម៉ុងហ្គោលីផ្ញើសារអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តម Ukhnaa Khurelsukh នាយករដ្ឋមន្ត្រីម៉ុងហ្គោលី បានផ្ញើរសារអបអរសាទរ ជូនចំពោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមលិខិតបកប្រែក្រៅផ្លូវការរបស់ក្រសួងការបរទេសដែលCNC ទើបតែទទួលបាននាព្រឹកនេះ នាយករដ្ឋមន្ត្រីម៉ុងហ្គោលី
បានបញ្ជាក់ជូនសម្តេចតេជោថា «តាងនាមរដ្ឋាភិបាលម៉ុងហ្គោលី និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងអំណរសាទរដ៏រីករាយជូនចំពោះ សម្តេចតេជោ ក្នុងឱកាសដែលសម្តេចតេជោ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសារជាថ្មី។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយត្រៀមសហការជាមួយសម្តេចតេជោ ដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនងមិត្ត ភាពរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ុងហ្គោលី ដើម្បីបម្រើប្រយោជន៍នៃប្រទេសយើងទាំងពីរនិងការអភិវឌ្ឍក្នុងតំបន់។»

ជាមួយគ្នានេះ ឯកឧត្តម Ukhnaa Khurelsukh បានជូនពរសម្តេចតេជោ សូមមានសុខភាពល្អ និងសុភមង្គល៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation