សម្រង់ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជិត ២ ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត
| ព័ត៌មានជាតិ
SHARE

សម្រង់ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជិត ២ ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត នៅព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ ៖

- សម្តេចតេជោ ៖ សិទ្ធិកាលពីអតីតកាល អន់ជាងឆ្កែទៀត ។
- សម្តេចតេជោ ៖ មួយឆ្នាំលុយ ១២០ លានដុល្លារចូលដល់ដៃកម្មករ ដែលបម្រើការងារនៅរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង ។
- សម្តេចតេជោ ៖ ក្រសួងការងារ គួរពិចារណាឲ្យបុរសជាប្តី ត្រូវឈប់សម្រាក ១ សប្តាហ៍ នៅពេលប្រពន្ធសម្រាលកូន ។
- សម្តេចតេជោ ៖ កម្ពុជាមានថ្ងៃនេះ មិនមែនមកពីអ្នកប្រឆាំងទេ ពួកគេគ្រាន់តែរុញស្ថានការណ៍ ឲ្យបាត់បង់អ្នកវិនិយោគ តាមរយៈការដំឡើងប្រាក់ខែ ។
- សម្តេចតេជោ ៖ នៅពេលពួកក្រុមប្រឆាំងញុះញង់ ទាមទារហួសហេតុ នឹងងាយបិទរោងចក្រ ទៅវិនិយោគនៅប្រទេសមានប្រាក់ខែទាប ។
- សម្តេចតេជោ ៖ ដើមឆ្នាំ ២០១៨ នេះ កម្ពុជាមាន ១.១៥៤ រោងចក្រ កើនជិត ៥០ រោងចក្រ ,កម្មករជាង ៧ សែន ៧ ម៉ឺននាក់ កើនជាង ៣ ម៉ឺននាក់ បើធៀបនឹងឆ្នាំ ២០១៧ ។
- សម្តេចតេជោ ៖ ខ្ញុំមិនឆ្លងឆ្លើយជាមួយពួកប្រឆាំងដែលជាពួកឡប់នោះទេ គ្រាន់តែប្រាប់កម្មករថា ការទាមទារឲ្យក្រៅប្រទេសកុំមកវិនិយោគនៅកម្ពុជា ជាការធ្វើបាបកម្មករ ។
- សម្តេចតេជោ ៖ ពលរដ្ឋកម្ពុជាភាគច្រើន នៅជាប់ព្រំដែន ទៅព្យាបាលនៅស្រុកគេ ច្រើនជាងគេមកព្យាបាលនៅស្រុកយើង ។
- សម្តេចតេជោ ៖ គ្មានបាតដៃគណបក្សប្រជាជន ក៏គ្មានថ្ងៃនេះដែរ ។
- សម្តេចតេជោ ៖ អំពាវនាវឲ្យកម្មកររួមសហការជាមួយបក្សប្រជាជនកម្ពុជា ធ្វើឲ្យមានសន្តិភាព និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ។
- សម្តេចតេជោ ៖ បើបិទរោងចក្រមិនមែនងាប់ថៅកែទេ ! តើងាប់អ្នកណា ? កម្មករត្រូវគិតពីរឿងនេះ បើធៀបជាមួយលុយបានពីធ្វើស្រែ ។

- សម្តេចតេជោ ៖ ខ្ញុំមិនខ្វះទ្រព្យសម្បត្តិទេ តែនៅខ្វល់ពីរឿងតើកូនចៅណានៅថែទាំ ។
- សម្តេចតេជោ ៖ នៅប៉ុន្មានខែទៀតនេះ ដល់សិទ្ធិកម្មករទៅបោះឆ្នោតហើយ សូមក្មួយៗជួយរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាល ។
- សម្តេចតេជោ ៖ ការបោះឆ្នោតឲ្យខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ប្រៀបដូចជាតាកុងឡានមួយ ឯអ្នកប្រឆាំង គ្រាន់តែនិយាយមិនទាន់បានធ្វើអ្វីទាំងអស់ ។
- សម្តេចតេជោ ៖ មានការលើកឡើងថា ពលរដ្ឋអាចបះបោរ តែចាំមើលទៅអត់មានទេ ព្រោះពលរដ្ឋគេគិត ពីជីវភាពច្រើនជាងគិតរឿងនយោបាយ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation