មេដឹកនាំកូរ៉េខាងជើងយល់ព្រមបិទរោងចក្រនុយក្លេអ៊ែរនិងទីតាំងធ្វើសាកល្បងមីស៊ីល
| ព័ត៌មានអន្តរជាតិ
SHARE

កូរ៉េ៖ លោក មូន ជេអ៊ិន ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា លោកគីម ជុងអ៊ុន បានយល់ព្រមបិទទីតាំងធ្វើតេស្តសាកល្បង មីស៊ីលមួយកន្លែងដ៏សំខាន់របស់កូរ៉េខាងជើង។ លោក មូន ជេអ៊ិន បាននិយាយបន្ទាប់ពីចប់ជំនួបក្នុងទីក្រុងព្យុងយ៉ាងថា មេដឹកនាំកូរ៉េទាំងពីរ បានព្រមព្រៀងគ្នា ដើម្បីឈានទៅសម្រេចឱ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ។


ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបាននិយាយទៀតថា លោកគីម ជុងអ៊ុន បាន យល់ព្រមដើម្បីបញ្ចប់ជា អចិន្ត្រៃយ៍នូវ ប្រតិបត្តិការនៃការសាកល្បងមីស៊ីលនិងកន្លែងបាញ់បង្ហោះមីស៊ីល ដែលមានឈ្មោះ Tongchang-ri ដែលនឹងផ្អាករួចរាលក្នុង ពេលឆាប់ៗ ហើយក៏អនុញ្ញាតដោយមានអ្នកជំនាញអន្តរជាតិមកពិនិត្យផ្ទៀងផ្ទាត់បន្ថែមបាន ដើម្បីអោយប្រាកដថា វា បានផ្អាកដំណើរការពិតមែន។


ប្រធានាធិបតីកូរ៉េខាងត្បូងក៏បានសង្កត់ធ្ងន់ថា លោកគីមក៏បានយល់ព្រមបិទរោងចក្រនុយក្លេអ៊ែរ Yongbyon ដែលជាកន្លែង ដែលកូរ៉េខាងជើងត្រូវបានគេជឿថាបានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានប្រើនៅក្នុងការសាកល្បងនុយក្លេអ៊ែរនោះ។


កិច្ចព្រមព្រៀងដែលកើតចេញពីជំនួបកំពូលអន្តរកូរ៉េលើកទី៣នេះ ត្រូវបានបញ្ជាក់ដោយលោកគីម ជុងអ៊ុនថា ជា "ជំហានទៅមុខ" ឆ្ពោះទៅរកសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ ។


លោកប្រធានាធិបតីកូរ៉េខាងជើង ក៏បាននិយាយផងដែរថា លោកនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលនាពេលអនាគត ហើយគាត់នឹងក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេដែលធ្វើរឿងនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation