ក្រសួងរៀបចំដែនដី កំណត់ឲ្យគ្រប់រោងចក្រសហគ្រាសត្រូវរៀបចំឲ្យមានកន្លែងសម្រាកពិសាអាហារថ្ងៃត្រង់ដល់បុគ្គលិកកម្មករ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ណែនាំ​ នៅដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅតាមបណ្តារាជធានី ខេត្ត ទូទាំងប្រទេស  ឱ្យចុះពិនិត្យនិងរៀបចំឲ្យមានកន្លែងសម្រាកពិសាអាហារថ្ងៃត្រង់​នៅក្នុង​រោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម ននិងសំណង់ បញ្ជាក់ថា ការរៀបចំឲ្យមានកន្លែងសម្រាកពិសាអាហារថ្ងៃត្រង់​នៅក្នុង​រោងចក្រ សហគ្រាស និងគ្រឹះស្ថាននានានោះគឺដើម្បីសម្រួលដល់ការបំពេញការងាររបស់ករបស់កកម្មករ​និយោជិត ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែន។

តាមរយៈលិខិតដែលផ្ញើរទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅតាមបណ្តារាជធានី ខេត្ត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ណែនាំ​ឱ្យ​ប្រធាន​មន្ទីរ​ចាត់វិធានការ​ដូច​ខាងក្រោម៖

១. ចំពោះ​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា ដែល​កំពុង​ដំណើរការ ត្រូវ​រៀបចំ​ឱ្យមាន​កន្លែង​សមស្រប​សម្រាប់​កម្មករ​និយោជិត សម្រាក​ពិសា​អាហារ​ថ្ងៃត្រង់។

២. ចំពោះ​ការ​ស្នើសុំ​សាងសង់​ថ្មី ដូចជា​អគារ​រោងចក្រ សហគ្រាស គ្រឹះស្ថាន ឬ​អគារ​សេវាកម្ម​ដែលមាន​មនុស្ស​ច្រើន​បម្រើ​ការងារ ត្រូវគូស​បញ្ជាក់​អំពី​កន្លែង​សម្រាប់​សម្រាក​ពិសា​អាហារ​ថ្ងៃត្រង់ នៅក្នុងគំនូស​ប្លង់​ស្ថាបត្យកម្ម ស្នើសុំ​លិខិត​អនុញ្ញាត​សាងសង់ ឱ្យបាន​សមស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​បទដ្ឋាន​គតិយុត្តិ​នានា​ជា​ធរមាន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation