ព័ត៌មានអន្តរជាតិ

កាសែតសហរដ្ឋអាមេរិក បានសរសេរពីរឿងអាស្រូវរបស់ក្រុមហ៊ុន Amazon

image


កាសែត Wall street Journal អាមេរិកកាំង ដោយត្រូវបានផ្សាយបន្តដោយវិទ្យុ BBC អង់គ្លេសអោយដឹងថា យោងតាមការសើបអង្កេតក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូវនិច Amazon កំពុងអង្កេតមើលថាមាន បុគ្គលិករបស់ខ្លួន ទួលលុយកាក់ ពីប្រភពផ្សេងៗ ដើម្បីលួចយកពត៌មានសំងាត់ សី្តពីអតិថិជនរបស់ Amazon ជាពិសេសការលក់រាយរបស់ក្រុមហ៊ុននេះនៅប្រទេសចិន ។


កាសែត Wall street Journal បានបង្ហាញឲ្យឃើញថាក្រុមអ្នកលក់រាយនៅប្រទេសចិនបានបន្លែបន្លុំ ចំនួនទំនិញដែលលក់បាន ដើម្បី កេងប្រវ័ណយកប្រាក់ចំណេញដោយលាក់លៀម ពី ៨០ ទៅ ២ពាន់ដុល្លាក្នុងម្នាក់ៗ រយៈពេលមួយខែ សកម្មភាពទុច្ចរិក បែបនេះកាន់តែរីកដុះដាលឡើងនៅប្រទេសចិន។


អ្នកនាំពាក្យក្រុមហ៊ុន Amazon បានលើកឡើងដោយសង្កត់ធ្ងន់ថា ពួកគេនឹងបើកការសើបអង្កេតអោយបានច្បាស់លាស់ហើយនឹងមិនយោគយល់ចំពោះសកម្មភាពរកស៊ីបន្លែបន្លុំនេះឡើង ដោយថ្លែងបញ្ជាក់ថាយើងទាមទារអោយបុគ្គលិករបស់យើងធើ្វការប្រកបដោយក្រមសិលធម៌ខ្ពស់ ហើយបុគ្គលិកណាដែលប្រព្រិត្តិ អំពើផ្តេសផ្តាសត្រូវទទូលខុសត្រូវតាមបែបសក់អ្នកណា ក្បាលអ្នកណុង ដោយចាត់វិធានការ៖


១- ផាក់ពិន័យប្រាក់កាសដែលបាត់បង់ទៅ


២- បើធ្ងន់ធរទាំងផាកពិន័យ ទាំងបណ្តញចេញពីការងារ ។


សូមបញ្ជាក់ថា ក្រុមហ៊ុន Amazon បាននចាប់ផ្តើមសើបអង្កេតរឿងនេះតាំងពីខែឧសភា ឆ្នាំ ២០១៨ មកម្ល៉េះ ក្រោយពីទទួលបានពត៌មានភា្លមៗថា រឿងហេតុនេះកើតឡើងនៅប្រទេសចិន ព្រមជាមួយនេះ ក្រុមហ៊ុន ក៏កំពុងតែសើប អង្កេត នឹងវាយតំលៃទៅលើតួរលេខអតិថិជនខ្យល់ ។ បច្ចប្បន្ននេះក្រុមហ៊ុន Amazon មានបុគ្កលិក ៥រយ ៦០ពាន់ អ្នកនៅទូទាំងពិភពលោក ៕


ប្រែ​សម្រួលដោយ​ ខៀវ កូឡា