បុគ្គលិកទីភ្នាក់ងារUNនៅប៉ាឡេស្ទីនធ្វើការតវ៉ាប្រឆាំងនឹងការកាត់បន្ថយការងារនៅក្នុងតំបន់Gaza
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ាឡេស្ទីន៖ បុគ្គលិកទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNRWA ) នៅប្រទេសប៉ាឡេស្ទីន បានធ្វើការតវ៉ាប្រឆាំង ទៅនឹងការកាត់បន្ថយការងារនៅក្នុងតំបន់ Gaza។

អ្នកចូលរួមក្នុងការតវ៉ាកាលពីថ្ងៃពុធបាននិយាយថា ពួកគេភ័យខ្លាចការបាត់បង់ការងារ បន្ទាប់ទីភ្នាក់ងារUNRWA គ្រោងនឹង កាត់បន្ថយសេវារបស់ខ្លួនក្នុងប្រទេសប៉ាឡេស៊ីនដោយកាត់បន្ថយបុគ្គលិកជាច្រើនក្នុងចំណោមបុគ្គលិកសរុប ១៣.០០០ នាក់នោះ។

អ្នកតវ៉ាទាំងនោះបានយកក្រណាត់ពណ៌ទឹកក្រូច ហើយបានធ្វើឃាតរូបទីងមោង ហើយព្យួរក ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ដោយក្បួនតវ៉ានេះសំដៅទៅកាន់ការិយាល័យកណ្តាលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្កាសា ជាមួយនឹងបដាមួយដែល សរសេរថា «សិទ្ធិរបស់និយោជិតមិនអាចតថ្លៃដូចទំនិញនោះនោះទេ»។

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNRWA ) បាននិយាយកាលពីដើមឆ្នាំនេះថា ស្ថាប័នខ្លួននឹង កាត់បន្ថយការងារនៅក្នុងតំបន់ហ្គាហ្សានិងតំបន់វេសបេង បន្ទាប់ពីមានការកាត់បន្ថយថវិការបស់សហរដ្ឋអាមេរិក។
ហើយតាមរយៈការកាត់បន្ថយបុគ្គលិកនេះ ត្រូវបានតំណាងសហជីពនិយាយថា នឹងប៉ះពាល់ដល់មនុស្ស ១០០០ពាន់នាក់ ដែលបានជំរុញឱ្យមានបាតុកម្មនៅក្នុងតំបន់ហ្គាហ្សានាពេលនេះ។

ទីភ្នាក់ងារUNRWA បាននិយាយទៀតថា ស្ថាប័ននេះកំពុងប្រឈមនឹងឱនភាពថវិកាជាង ២០០ លានដុល្លារ បន្ទាប់ពីសហរដ្ឋ អាមេរិកបានកាត់បន្ថយជំនួយរបស់ខ្លួនកាលពីដើមឆ្នាំនេះ ហើយអាមេរិកសន្យាផ្តល់ប្រាក់ត្រឹមតែ៣៦៥ លានដុល្លារពេញមួយឆ្នាំ។

ក្រុងវ៉ាស៊ីនតោនបាននិយាយថា ទីភ្នាក់ងារUNRWA ត្រូវតែធ្វើកំណែទម្រង់ ជាក់លាក់មួយ ហើយបានអំពាវនាវឱ្យប៉ាឡេស្ទីន បន្តកិច្ចចរចាសន្តិភាពឡើងវិញជាមួយអ៊ីស្រាអែល។

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNRWA ) បានគ្រប់គ្រងដំណើការសាលាចំនួន ២៧៨កន្លែង នៅក្នុងតំបន់ហ្កាសា ដែលផ្តល់ការអប់រំដល់សិស្សចំនួន ៣សែននាក់ ហើយបានអំពាវនាវជាអន្តរជាតិមួយដើម្បីសុំមូលនិធិ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation