ក្រុមសកម្មប្រយុទ្ធ Hezbollah ប្រហែលកាត់បន្ថយចំនួនយុទ្ធជនរបស់ពួកគេនៅក្នុងប្រទេសស៊ីរី
| ព័ត៌មានអន្តរជាតិ
SHARE

មេដឹកនាំក្រុមជីវពល Hezbollah របស់លីបង់បាននិយាយថា ក្រុមរបស់ខ្លួនអាចកាត់បន្ថយចំនួនអ្នកប្រយុទ្ធ នៅក្នុងប្រទេសស៊ីរី ដោយសារតែការបន្ធូរបន្ថយជម្លោះ ជាពិសេសបន្ទាប់ពីកិច្ចព្រមព្រៀងរវាងរុស្ស៊ីនិងទួរគី ដែលបានរារាំងការវាយលុកលើទីតាំង រឹងមាំចុងក្រោយរបស់ឧទ្ទាម។

លោក Hassan Nasrallah មេដឹកនាំក្រុមជីវពល Hezbollah បាននិយាយកាលពីថ្ងៃពុធ ដោយបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀង រវាងរុស្ស៊ីនិងទួរគី ប៉ុន្តែបាននិយាយថា ក្រុមជីវពល Hezbollah នឹងមិនចាកចេញពីប្រទេសស៊ីរីឡើយ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Hassan Nasrallah បាននិយាយថា ទោះបីជាមានភាពស្ងប់ស្ងាត់នៅតំបន់ សមរភូមិជួរមុខក្នុងប្រទេសស៊ីរីក៏ពិតមែន ប៉ុន្តែក្រុមរបស់លោកនឹងរក្សាយុទ្ធជនរបស់ខ្លួននៅទីនោះដដែល។

មេដឹកនាំក្រុមជីវពល Hezbollah បានបន្ថែមថាវត្តមានរបស់ Hezbollah ត្រូវបានផ្សារភ្ជាប់ទៅនឹង "សេចក្តីត្រូវការនិងការអនុម័ត" របស់រដ្ឋាភិបាលស៊ីរី។

សូមជំរាបថា ក្រុមជីវពល Hezbollah មានយុទ្ធជនរាប់ពាន់នាក់បានប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលស៊ីរី ចាប់តាំងពីថ្ងៃដំបូងនៃសង្រ្គាមស៊ីវិលដែលផ្ទុះឡើងក្នុងឆ្នាំ ២០១១ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation