ពលរដ្ឋថៃជិត៦ម៉ឺននាក់ បានឆ្លងនិងស្លាប់ បន្ទាប់ពីផ្ទុះជំងឺគ្រុនឈាមក្នុងរដូវវស្សាឆ្នាំនេះ
| ព័ត៌មានអន្តរជាតិ
SHARE

ថៃ៖ ប្រទេសថៃបានរកឃើញអ្នកជំងឺគ្រុនឈាមជាង ៥៩.០០០នាក់ ហើយមាន ៦៩នាក់បានស្លាប់។ នេះបើយោងតាមតួលេខដែលបាន ចេញផ្សាយដោយនាយកដ្ឋានសុខភាពប្រទេសថៃ នៅខែកញ្ញានេះ។

តួរលេខចុងក្រោយក្នុងទីក្រុងបាងកក មានអ្នកជម្ងឺគ្រុនឈាមចំនួន ៥.៨៩៩នាក់ ហើយមានអ្នកស្លាប់៥នាក់។ ជនរងគ្រោះពីរនាក់ មកពីតំបន់អនាធិបតេយ្យ Rim Bung Makkasan ដែលជាតំបន់មួយក្នុងចំណោមតំបន់រងគ្រោះ ដោយជំងឺគ្រុនឈាម បំផុតនៅ ក្នុងទីក្រុងបាងកក។

ស្ថានភាពអនាម័យក្នុងតំបន់អនាធិបតេយ្យ Rim Bung Makkasanនេះ មានស្ថានភាពអាក្រក់ខ្លាំង ពោរពេញដោយគំនរសំរាម និងទឹកកខ្វក់ ដែលបង្កើតបានជាសម្បុកមេរោគនិងមូសខ្លានៅក្នុងរដូវវស្សា ហើយក្លាយជាប្រភពនៃជំងឺឆ្លង។ ក្នុងតំបន់នេះ ភាគច្រើនសំបូរទៅដោយពលករចំណាកស្រុក ដែលរស់នៅជាមួយកូនៗនិងសាច់ញាតិដែលមានវ័យចំណាស់។

មកដល់ពេលនេះ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ទីក្រុងបាងកក បានចាត់វិធានការដើម្បីទប់ស្កាត់ជំងឺគ្រុនឈាមមិនឱ្យ រីករាលដាល ដោយបាញ់ថ្នាំសម្លាប់មូសនិងលុបបំបាត់ទឹកស្អុយដែលជាជម្រកមូសខ្លា។

នៅប្រទេសថៃពេលវេលានៃការផ្ទុះឡើងនៃជំងឺគ្រុនឈាមគឺជារដូវវស្សា ចាប់ពីខែកក្កដាដល់ខែកញ្ញា។ ទិន្នន័យពីនាយកដ្ឋាន សុខាភិបាលថៃបានបង្ហាញថា កាលពីឆ្នាំមុនមនុស្ស ៩៣៦៨នាក់នៅទីក្រុងបាងកកបានឆ្លងជំងឺគ្រុនឈាមហើយមាន៦ករណី ក្នុងចំណោមពួកគេបានបាត់បង់ជីវិត។

សូមជំរាបថា ជំងឺគ្រុនឈាមគឺជាជំងឺត្រូពិចដែលចម្លងដោយមូសខ្លាខាំ ហើយមកដល់ពេលនេះ មិនទាន់មានឱសថណាមួយ មានប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះនៅឡើយទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation