ព័ត៌មានអន្តរជាតិ

ក្រុមមន្ត្រីប្រទេសបូសវ៉ាណាបដិសេធលើការរកឃើញសាកសពសត្វដំរី៨៧ក្បាលកាលពីពេលថ្មីៗនេះ

image

បូសវ៉ាណា៖ ក្រុមមន្ត្រីនៃនាយកដ្ឋានសត្វព្រៃនិងឧទ្យានជាតិនៃប្រទេសបូសវ៉ាណា បានបដិសេធកាលពីថ្ងៃពុធ ដោយច្រានចោល នូវរបាយការណ៍មួយរបស់អង្គការសត្វដំរីគ្មានព្រំដែន (EWB) ដែលបានរកឃើញសាកសពដំរីចំនួន ៨៧ក្បាលនៅ ក្នុងព្រៃនៃប្រទេសនេះ។


លោក Mike Chase នាយកអង្គការសត្វដំរីគ្មានព្រំដែន បាននិយាយថា សាកសពសត្វទាំងនោះត្រូវបានគេរកឃើញ នៅក្បែរតំបន់ដីសណ្ដ Okavango Delta កំឡុងពេលនៃការធ្វើអង្កេតពីលើអាកាសក្នុងតំបន់នោះ។
ដោយឡែក អនុប្រធានប្រតិបត្តិការនៅនាយកដ្ឋានសត្វព្រៃនិងឧទ្យានជាតិរបស់រដ្ឋាភិបាលលោក Churchill Collyer បាននិយាយកាលពីថ្ងៃពុធថា ពួកគេបានស៊ើបអង្កេតលើការអះអាងរបស់អង្គការសត្វដំរីគ្មានព្រំដែន ហើយបានរកឃើញ សាកសពដំរីតែ១៩ក្បាលប៉ុណ្ណោះ ហើយមួយចំនួនបានងាប់ដោយសារមូលហេតុធម្មជាតិ។


សាកសពដំរីមួយចំនួនត្រូវបានរកឃើញដោយគ្មានភ្លុក ពីព្រោះរដ្ឋាភិបាលបានអនុញ្ញាតឱ្យកាត់ចេញនិងរក្សាទុកនូវភ្លុកដំរី ដែលបានស្លាប់ដោយសារមូលហេតុធម្មជាតិ។
ទោះបីជាមានភាពខុសគ្នានៅក្នុងតួលេខក៏ដោយក៏រដ្ឋាភិបាលមានបំណងអនុញ្ញាតឱ្យ អង្គការសត្វដំរីគ្មានព្រំដែន បន្តធ្វើការស្ទាបស្ទង់ដំរីលើតំបន់នោះផងដែរ។