មេដឹកនាំកូរ៉េទាំងពីរទៅទស្សនាភ្នំភ្លើងពិសិដ្ឋ Paektu
| ព័ត៌មានអន្តរជាតិ
SHARE


កូរ៉េ៖ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន និងលោកម៉ូន ជេអ៊ិន ប្រធានាធិបតីកូរ៉េខាងត្បូង បានទៅមើលបឹងធម្មជាតិ មួយកន្លែងនៅលើភ្នំភ្លើង ដែលត្រូវបានគេចាត់ទុកថា ជាតំបន់ដ៏ពិសិដ្ឋក្នុងប្រទេសកូរ៉េខាងជើង នាថ្ងៃចុងក្រោយនៃដំណើរ ទស្សនកិច្ចរបស់លោកម៉ូន ជេអ៊ិន សម្រាប់ជំនួបកំពូលអន្តរកូរ៉េស្តីពីបញ្ហានុយក្លេអ៊ែរ និងកិច្ចការអន្តរកូរ៉េដទៃទៀត។


ស្លៀកពាក់អាវធំពណ៌ខ្មៅវែងៗនិងអមដោយភរិយារបស់ពួកគាត់ទាំងពីរ លោកគីមនិងលោកម៉ូន បានលើកដៃឡើងលើ ដោយចាប់ដៃគ្នាកំឡុងពេលឈរនៅពីមុខបឹងនៃភ្នំPaektu នៅថ្ងៃព្រហស្បតិ៍នេះ ហើយបន្ទាប់មកថ្នាក់ដឹកនាំទាំងពីរបានជិះ រថយន្តខ្សែកាបដើម្បីទស្សនាបឹងនោះ។


លោកម៉ូន ជេអ៊ិន និយាយថា ទំនាក់ទំនងរវាងប្រទេសគូសត្រូវបងប្អូនទាំងនេះគួរតែប្រសើរឡើងជាងនះ ដើម្បីអនុញ្ញាតិឱ្យ ប្រជាជនកូរ៉េខាងត្បូងកាន់តែច្រើនថែមទៀតអាចទស្សនាភ្នំភ្លើង Paektu នេះបាន។


លោកគីម ជុងអ៊ុន បាននិយាយថា ភ្នំភ្លើង Paektu បានក្លាយជា "គោលដៅប្រចាំឆ្នាំ" សម្រាប់ប្រជាជនកូរ៉េខាងត្បូង និងជនជាតិកូរ៉េដែលរស់នៅក្រៅប្រទេស។


លោកម៉ូន ជេអ៊ិន គ្រោងនឹងវិលត្រឡប់មកប្រទេសកូរ៉េខាងត្បូងវិញនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation