សង្គម

កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយពីការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពី ម្តាយ ទៅកូន អំឡុងការរាតត្បាតនៃជំងឺកូវីដ-១៩ ដេីម្បីចូលរួ ម ជាចរន្តជាតិមួយ ឈាន ឆ្ពោះ ទៅបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥

image

តាកែវ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាក បាទ ក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានរៀបចំពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និង ស្វាយ ពីម្តាយទៅកូន ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩» ជូនដល់អ្នក ផ្ទុកមេរោគអេដស៍ និងស្ត្រីមានផ្ទៃពោះ នៅភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។


ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ និងលោក អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងជា ប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខាខេត្តតាកែវ។


ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខ និងក្តីនឹក រលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានអំពាវនាវចំពោះបងប្អូន ទាំង អស់ដែលចូលរួមថ្ងៃនេះ សូមបន្តផ្សព្វផ្សាយចំណេះដឹងដល់ក្រុមគ្រួសារ មិត្តភក្តិបន្ថែម ទៀត ជាពិសេសចំពោះបណ្តាញសារព័ត៌មាននានា សូមបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សាធារណជន ដេីម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ក៏ដូចជាចូលរួមទទួលខុសត្រូវក្នុងកា រ ទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។


ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវការយល់ដឹងខ្ពស់អំពី មេរោគ អេដស៍ ជំងឺអេដស៍ ការលេីកកម្ពស់សុខភាពមាតា ទារក និងកុមារ ក៏ដូចជាចំណេះដឹងស្តី ពីជំងឺកូវីដ-១៩ ព្រមទាំងបានថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា និងក្រុម ការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ដែលបានដាស់តឿនក្រេីនរំលឹកនូវសារអប់រំទាំងអស់នេះ ថែមទាំងបានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ ក្នុងម្នាក់ៗ រួមមាន អង្ករ មី ត្រីខ សម្ភារប្រេី ប្រាស់ កញ្ចប់អនាម័យ និងថវិកា ៥ម៉ឺនរៀលទៀតផង៕