ប្រធានាធិបតីវៀតណាមទទួលមរណភាពក្នុងជន្មាយុ៦២ឆ្នាំនៅព្រឹកមិញនេះ
| ព័ត៌មានអន្តរជាតិ
SHARE

(វៀតណាម)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាមVNA បានឲ្យដឹងថាតាមប្រភពព័ត៌មាននៃគណៈកម្មការថែរក្សាសុខភាពកម្មាភិបាលមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាមឲ្យដឹងថា ឯកឧត្តម ចិន ដាយក្វាង កើតនៅឆ្នាំ១៩៥៦ ជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម ប្រធានាធិបតីសង្គមនិយមវៀតណាមដែលមានជំងឺដ៏ធ្ងន់ទោះបីជាត្រូវបានវេជ្ជបណ្ឌិតចំណានៗទាំងក្នុងនិងក្រៅប្រទេសជួយព្យាបាលយ៉ាងណាក៏ដោយក៏ឯកឧត្តមមិនអាចចៀសផុតពីជំងឺកាចបានឡើយ ទើបបណ្ដាលឲ្យគាត់ទទួលមរណភាពកាលពីម៉ោង១០:០៥នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យយោធាមជ្ឈិម១០៨។

ឯកឧត្តម ចិន ដាយក្វាង កាន់តំណែងជាប្រធានាធិបតីវៀតណាមចាប់តាំងពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦មក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation