អាជ្ញាធរខេត្តស្ទឹងត្រែងប្រកាសថា ឆ្នាំនេះពិធីបុណ្យអុំទូកជានឹងរៀបចំធ្វើជាលើកទី២សម្រាប់ខេត្តនេះ
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង៖ គិតត្រឹមថ្ងៃទី២១ កញ្ញានេះ នៅសល់រយៈពេល ២ខែគត់ ដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែអកអំបុក នឹងឈានចូលមកដល់។ នៅពីថ្ងៃ ទី២០ ខែកញ្ញាម្សិលមិញ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង មន្ទីរអង្គភាពជុំវិញខេត្ត ក៏ដូចគណះកម្មាធិការរៀបចំពិធីបុណ្យអុំទូក ថ្នាក់ខេត្ត បានបើកកិច្ចប្រជុំ ពិភាក្សាគ្នា ដើម្បីត្រៀមសម្រាប់ព្រះរាជពិធីនេះ។

លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារខេត្តស្ទឹងត្រែង និងជាអនុប្រធានគណះកម្មាធិការផ្គូរផ្គងទូក ង បានមាន ប្រសាសន៍ក្នុងពិធីថា ការប្រារព្ធពិធីបុណ្យអុំទូក សម្រាប់ខេត្តស្ទឹងត្រែងឆ្លាំនេះ គឺមិនខុសពីឆ្នាំមុនទេ ក្នុងនោះបណ្តា មន្ទីរអង្គភាព ជុំវិញខេត្តក្រុងស្រុក ក៏បានត្រៀមរួចជាស្រេចក្នុងការប្រមូលទូក ង ដើម្បីចូលរួមពិធីបុណ្យអុំទូក ថ្នាក់ខេត្តជាការអប់អរសារទរដល់ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ។


នាឱកាសនោះលោក ឈាង ឡាក់ អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានគណកម្មាធិការរៀបចំបុណ្យអុំទូក ថ្នាក់ខេត្ត បានបញ្ជាក់នៅក្នុងកិច្ចប្រជុំថា ដោយមានការណែនាំនិងចង្អល់បង្ហាញពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការណែនាំឲ្យខេត្តដែលមានទន្លេត្រូវឲ្យមានការប្រារព្ធពិធីអុំទូកដើម្បីអប់អរសាទរ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ ដូចនេះហើយថ្នាក់ដឹកនាំ ដែលមាន ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណ អភិបាលខេត្តស្ទឹងត្រែងបានផ្តូចផ្តើមឲ្យមានពិធីបុណ្យទូក ក្នុងខេត្តស្ទឹងត្រែង អោយអធឹកអធម៌ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ បានទស្សនាកំសាន្តសប្បាយរីករាយផង និងថែរក្សានូវព្រះរាជបវេណីពីបុរាណកាលផង។

លោកអភិបាលរងបានបន្តថា ដោយមានបទពិសោធន៍កាលពីឆ្នាំមុន ខេត្តស្ទឹងត្រែងបានប្រារព្ធបុណ្យអុំទូកថ្នាក់ខេត្តជាលើកដំបូង ទទួលបានជោគជ័យ ដូចនេះហើយគណះកម្មាធិការរៀបចំបុណ្យអុំទូក ក៏បានបើកកិច្ចប្រជុំរៀបចំបុណ្យអុំទូកជាលើកទី២ ដើម្បីត្រៀមលក្ខណះឲ្យរួចរាល់ ទុកជាមុន ពិសេសគណះគ្រប់គ្រងទូកង នីមួយៗ តាមបណ្តោល ក្រុង ស្រុក និងតាម មន្ទីអង្គភាព ត្រូវផ្តល់ព័ត៌មានអំពី ប្រភេទទូក ចំណុះទូក និងជីវប្រវត្តិនៃទូក ង នីមួយៗឲ្យទាន់ពេលវេលា មកដល់ គណះកម្មាធិការរៀបចំ បុណ្យអុំទូក ថ្នាក់ខេត្ត ៕អត្ថបទ៖ ម៉ាក មេត្តា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation