ព័ត៌មានជាតិ

គណៈកម្មការទី៦ នៃរដ្ឋសភា ពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាខ្លះ នៃរដ្ឋធម្មនុញ្ញ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលស្ថាប័នជាតិ មានសញ្ជាតិខ្មែរតែមួយ

image

ភ្នំពេញ៖ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណ:កម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦នៃរដ្ឋសភា) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណ:កម្មការ ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់៖

១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ន នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣​ និងមាត្រា៤  នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។

២- សេចក្តីព្រាងច្បាប់ស្តីពីកាតអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ​ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍ថា៖

សេចក្តីព្រាងច្បាប់នេះ អត់មានកែទេ គឺបន្ថែមនូវពាក្យមួយចំនួននៅក្នុងមាត្រាទាំងនោះ ថា"តួនាទីរបស់ប្រធានស្ថាប័កំពូលទាំង៤ មានប្រធានព្រឹទ្ធ សភា,ប្រធានរដ្ឋសភា ,នាយករដ្ឋមន្ត្រី , ប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ គត់"។

លោក ឡេង ប៉េងឡុង  បានបញ្ជាក់ថា៖សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើធ្វើវិសោធនកម្ម មាត្រាមួយ ចំនួននៃរដ្ឋធម្មនុញ្ញ តម្រូវឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា ,នាយករដ្ឋមន្ត្រី , ប្រធានក្រុម ប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ គត់ នេះបញ្ជាក់ពីការស្នេហា ឯករាជ្យភាព ប្រជាធិប តេយ្យ ស្នេហាទឹកដី ។

លោកបញ្ជាក់ទៀតថា មិនដូចការមួល បង្កាច់របស់ពួកអមិត្តទេ ចោទសម្តេចតេជោ ដែលថាមានទ្រព្យសម្បត្តិ មានសញ្ជាតិ២ នោះពុំពិតឡើយ។ ការស្នើធ្វើវិសាធនកម្ម លើមាត្រាមួយចំនួននៃរដ្ឋធម្មមុញ្ញ គឺបញ្ជាក់កាន់តែច្បាស់ណាស់ថា សម្តេចតេជោ ហ៊ុន សែនពុំបាន

កុហក់ទេ សម្តេចមានសញ្ជាតិខ្មែរតែមួយគត់ ។

កាសែតបរទេសដែលបានផ្សាយកន្លងមក បានកែតម្រូវដោយបញ្ជាក់ថា- អត់មានសម្តេច ហ៊ុនសែនទេ គឺសម្តេចហ៊ុន សែនស្មោះត្រង់ជាមួយប្រទេសជាតិ មានសញ្ជាតិខ្មែរតែមួយ ប្តូរផ្តាច់

ចំពោះប្រទេសជាតិ ។ ការដែលចេញច្បាប់តម្រូវឲ្យឥស្សរជនកំពូលនៃស្ថាប័នជាតិ មានសញ្ជាតិខ្មែរតែមួយគត់ គឺជាច្បាប់ដែលល្អបំផុត។

លោក ឡេង ប៉េងឡុង បញ្ជាក់ទៀតថាគិតថាបើមានសញ្ជាតិ២ដូចយើងឃើញហើយ គាត់មានសញ្ជាតិ២គាត់និយាយខុសមាត់ ឬភ្លូយមាត់ ឬក៏ធ្វើអាក្រក់គាត់មានកន្លែងជ្រកមួយទៀត គាត់រត់ទៅបាត់ ហើយគាត់ធ្វើហ្នឹងអត់ទទួលខុសត្រូវទេ ។ម្យ៉ាងទៀត គាត់ទៅញុះញង់ យកបរទេ មកឲ្យកម្ពុជាធ្វើតាម។ អ្នកមានសញ្ជាតិ២ យកគំរូបរទេសមកឲ្យកម្ពុជា អនុវត្ត គឺមិនត្រឹមត្រូវទេ"។

សូមជំរាបថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ច ប្រជុំពេញអង្គ ពិនិត្យនិងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈព្រះរាជសារ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ ថ្មី (មួយ) មាត្រា ១១៩ថ្មី និង មាត្រា១៣៧ថ្មី នៃរដ្ឋធម្ម នុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

លទ្ធផលនៃកិច្ចប្រជុំពេញអង្គ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយផ្អែក លើមាត្រា១៥៣ថ្មី (ពីរ មាត្រា១៥១ ថ្មី) មាត្រា១៥៤ថ្មី(ពីរ មាត្រា១៥២ថ្មី) និងមាត្រា ១៥៥ថ្មី (ពីរ មាត្រា១៥៣ថ្មី) នៃរដ្ឋធម្មនុញ្ញ ការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា ១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័ន ជាតិ អាចធ្វើទៅបាន គឺស្រប តាមបរិបទនៃសភាពការណ៍ជាក់ស្តែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិប តេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើ ឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន៕

ដោយ៖ វង សុភ័ក្ត្រ