ព័ត៌មានជាតិ

ខេត្តរតនគិរីបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ៦ឆ្នាំដល់ក្រោមអាយុ១២ឆ្នាំ​ និងកំពុងបន្តផ្តល់ជូនដូសទី២

image

អត្ថបទ៖ ប៉េស សារី

រតនគិរី៖ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីឲ្យដឹងថាខេត្តរតនគិរីបានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ៦ឆ្នាំដល់ក្រោមអាយុ១២ឆ្នាំ​ និងកំពុងបន្តផ្តល់ជូនដូសទី២។

លោកវេជ្ជបណ្ឌិតអ៊ុង រតនាបានថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៥ខែតុលាឆ្នាំ២០២១ថាយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១បានចំនួន៣៥,២៨៦នាក់លើសផែនការគ្រោងចំនួន៣៣,០១៣នាក់និងដូសទី២រយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ខែតុលាឆ្នាំ២០២១បានចំនួន៥៩%។

លោកវេជ្ជបណ្ឌិតអ៊ុង រតនាបន្តថាការចាក់វ៉ាក់ដូសទី១លើសផែនការគឺដោយសារតែខេត្តរតនគិរីជាតំបន់អភិវឌ្ឍន៍វិស័យដំណាំកសិឧស្សាហកម្មមានពលរដ្ឋចំណាកស្រុកមកពីបណ្តាខេត្តផ្សេងៗមករកការងារធ្វើបង្កើនសេដ្ឋកិច្ចគ្រួសារនាំ(ប្តី,ប្រពន្ធ,កូន)ដែលជាកត្តានាំឲ្យការផ្តល់វ៉ាក់សាំងជូនលើសការកំណត់។ 

បន្ថែមពីលើនេះទៀតលោកវេជ្ជបណ្ឌិតអ៊ុង រតនាក៏បានសំណូមពរទៅអាណាព្យាបាលទាំងអស់បន្ទាប់ពីកូនចៅទទួលបានការចាក់វ៉ាក់សាំងរួចហើយគឺត្រូវបន្តអនុវត្តវិធានសុខាភិបាល"៣ការពារនិង៣កុំ"ឲ្យបានខ្ជាប់ខ្ជួនដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត។ លោកវេជ្ជបណ្ឌិតក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ដែលពុំទាន់បានទទួលចាក់វ៉ាក់សាំងដោយបញ្ហាសុខភាពកន្លងមក,សុំមកទទួលវ៉ាក់សាំងឲ្យគ្រប់គ្នានៅតាមមណ្ឌលផ្តល់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកខេត្តនិងមន្ទីរបង្អែកស្រុកបរកែវ៕